ឯកឧត្តម ទៀ ស្យាម ៖ RWB Cambodia កែច្នៃរថយន្តដោយអ្នកជំនាញដ៏ល្បី​ល្បាញ ជនជាតិជប៉ុន ដែលអាចជិះលើផ្លូវធម្មតា និងប្រណាំងបាន

ភ្នំពេញ៖ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាស្ថាបនិក RWB Cambodia បានលើកឡើងនៅក្នុងឱកាសបើកសម្ពោធជាផ្លូវការថា RWB ជាឈុតកែច្នៃលើប្រភេទរថយន្តម៉ាក Porsche ស៊េរីចាស់ៗធ្វើដោយដៃដោយ លោក Akira Nakai San ផ្ទាល់តែម្តង ដែលមានប្រភពដើមកើតចេញពីការស្រឡាញ់រថយន្ត ហើយគាត់គឺជាកីឡាករប្រណាំងយានយន្ត។

ឯកឧត្តម ទៀ ស្យាម បានលើកឡើងទៀតថា ការដែលអ្នកជំនាញជនជាតិជប៉ុនរូបនេះមកជួយកែឆ្នៃ នៅកម្ពុជាបែបនេះ គឺជាមោទនភាពមួយសម្រាប់យើង។ រថយន្ត Porsche ដែលត្រូវបានកែច្នៃជាលក្ខណៈ RWB អាចបើកបរលើដងផ្លូវបានយ៉ាងងាយស្រួលផង និងអាចចូលរួមប្រណាំងបាន ដោយអាចមានប្រសិទ្ធភាពខ្ពស់ប្រមាណ៧០%ទៅនឹងរថយន្តដែលផលិតសម្រាប់ការប្រណាំងសុទ្ធសាធ។ ដាក់សម្ភាសន៍ ឯកឧត្តម ទៀ ស្យាម កាត់ហើយ។

បន្ថែមពីលើនេះ ដូច្នេះការកែច្នៃរបស់គាត់ ហើយ RWB គឺជាឈុតសម្រាប់កែឆ្នៃលើរថយន្តម៉ាក Porsche ស៊េរីចាស់ៗ ហើយជំនាញបំផុតក្នុងការកែឆ្នៃរថយន្តមួយស៊េរី ដែលយកចូលរួមទីលានប្រណាំងដែរ។ អ្វីដែល RWB ធ្វើ គឺបង្កើនប្រសិទ្ធភាពរបស់រថយន្ត Porsche អាចជិះលើទីលានប្រណាំងបានល្អជាងរថយន្តធម្មតា ហើយក៏ជាប្រភេទរថយន្តអាចជិះលើដងផ្លូវបានយ៉ាងងាយស្រួលដែរ ។

ដូច្នេះហើយ អ្នកដែលស្រឡាញ់ប្រភេទកីឡាយានយន្ត គឺគាត់នឹងចូលចិត្ត ។ ក្នុងនាមជាអនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ឯកឧត្តម ទៀ ស្យាម ក៏ព្យាយាមចាប់ផ្តើមបង្កើតព្រឹត្តិការណ៍កីឡាយានយន្តលើប្រភេទកីឡាកែឆ្នៃបែបនេះ នាថ្ងៃខាងមុខ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ហើយនឹងបណ្តុះបណ្តាលធនធានកីឡាករយានយន្តកម្ពុជាឱ្យកាន់តែច្រើន និងពូកែៗ ដើម្បីឈានទៅប្រកួតខ្នាតអន្តរជាតិបាន។ កម្ពុជាមានរថយន្ត RWB ១គ្រឿងដំបូងបំផុត ដែលបានធ្វើនៅប្រទេសកម្ពុជា ដែលត្រូវបានកែឆ្នៃដោយលោក លោក Akira Nakai San ជាអ្នកជំនាញកែឆ្នៃរថយន្តដ៏ល្បីល្បាញជាជនជាតិជប៉ុន ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner