ក្រុមអ្នកអភិរក្សថតឃើញសត្វផ្សោតឃ្លាច និងផ្សោតក្បាលត្រឡោកនៅភូមិសាស្ត្រ ព្រែកត្នោត ខេត្តកំពត
(ភ្នំពេញ)៖សត្វផ្សោតទឹកប្រៃដ៏កម្រ២ប្រភេទគឺ ផ្សោតឃ្លាច (Sousa chinensis) និង ផ្សោតក្បាលត្រឡោក (Orcaella brevirostris) ត្រូវបានអង្គការអភិរក្ស សមុទ្រកម្ពុជា (MCC) ថតបាន ក្នុងភូមិសាស្ត្រព្រែកត្នោត ខេត្តកំពតកាលពីអំ ឡុងចុង ខែកក្កដា ឆ្នាំ២០២៤កន្លងមក។

គួរបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ អភិរក្ស សមុទ្រ MCC បានទម្លាក់ប្រអប់ថ្ម បង្កើតជម្រកសិប្បនិម្មិត នៅសហគមន៍ នេសាទព្រែកត្នោតនេះ តាំងពីឆ្នាំ២០២៣។ ក្រោយពីការទម្លាក់ប្រអប់សិប្បនិម្មិតកន្លងមក ធនធានជីវៈចម្រុះនៅតំបន់នេះបានកើនឡើង ហើយប្រជានេសាទ ទទួលបានផលពីការនេសាទប្រសើរជាងមុន។

អ្នកអភិរក្សបានឱ្យដឹងនាកន្លងមកថាសត្វផ្សោតដែលកំពុងមានវត្ដមាននៅក្នុងតំបន់អភិរក្សសហគន៍ព្រែកត្នោត ខេត្តកំពតមានយ៉ាងហោចណាស់ ៤០ក្បាល។កន្លងមកនេះដែរការ ទម្លាក់ថ្មសិប្បនិម្មិតមានចំនួន ២០ដុំ ដោយក្នុងមួយដុំៗមានទម្ងន់ ២តោនក្នុង ហើយថ្មទម្ងន់ក្រោម២តោន ជាង១០០ដុំ ត្រូវបានទម្លាក់ចូលជាបន្ដបន្ទាប់គ្នាតាំងពីឆ្នាំ២០០៧ ដើម្បីធ្វើជារនាំងកាត់បន្ថយទប់រលកទឹកសមុទ្រ និងជាជម្រកដ៏សំខាន់សម្រាបសត្វផ្សោតទឹកប្រៃ៕
ដោយ៖ម៉ាដេប៉ូ


