សម្តេច ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលមានលក្ខណៈជាតិ​និយមខ្ពស់បំផុត

កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកគម្រោងព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូផ្លូវទឹក ប៉ុន្តែជាគម្រោង ដែលមានលក្ខណៈជាតិនិយមខ្ពស់បំផុត ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ទំហំថវិកាវាជាសូចនាករមួយគត់ ប៉ុន្តែអ្វីដែលធ្វើឱ្យគម្រោងមួយនេះ ខុសអាចខុសគម្រោងដែលអាចធំជាងនេះ។ យើងធ្វើស្ពាន ធ្វើផ្លូវ High way ច្រើន គម្រោងព្រលានយន្តហោះ (តម្លៃ) រាប់ពាន់លានដូចគ្នា ប៉ុន្តែអ្វីដែលខុសគ្នា ចំពោះគម្រោងព្រែកមួយនេះ គឺគឺចលនាជាតិមួយទាំងមូល នៅក្រោយគម្រោងមួយនេះ។

សម្ដេចបន្តថា មិនត្រឹមតែជាគម្រោងមួយ ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែជាគម្រោងដែលមានលក្ខណៈជាតិនិយមខ្ពស់បំផុត នៅក្នុងរជ្ជកាល នៅក្នុងសម័យកាលក្រោយដំដោះ(ឆ្នាំ)១៩៧៩ ។

សម្ដេចបន្ថែមថា ដ្បិតមានបដិមតិខ្លះតិចតួច ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល មើលឃើញពីចលនា អបអរសាទរពីគ្រប់ពីពលរដ្ឋខ្មែរ គ្រប់ទិសទី និងពីគ្រប់និន្នាការនយោបាយ ដែលបង្ហាញពីស្មារតីរួបរួម និងសាមគ្គីដ៏សម្បើមអស្ចារ្យរបស់ពលរដ្ឋកម្ពុជា ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន មានប្រវែង១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ។

គម្រោងនេះ គ្រោងចំណាយថវិកា ១៧០០លានដុល្លារ និងប្រើពេលសាងសង់៤ឆ្នាំ ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ ១,៦លាននាក់ ដែលរស់នៅអមសងខាងផ្លូវទឹកព្រែកជីកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner