ព្រែកជីកស៊ុយអេ នាំភាពល្បីល្បាញ និងប្រភពចំណូលដល់អេហ្ស៊ីប

គែរ៖ ព្រែកជីកស៊ុយអេ របស់ប្រទេសអេហ្ស៊ីប បានបើកដំណើរការនៅក្នុងខែវិច្ឆិកា ឆ្នាំ១៨៦៩ មានប្រវែងប្រហែល ១៩៣គីឡូម៉ែត្រ និងជម្រៅប្រមាណ ២២.៥ម៉ែត្រ ចំណាយប្រាក់ប្រហែល ១០០លានដុល្លារនៅសម័យនោះ ប៉ុន្តែបើគិតពីតម្លៃបច្ចុប្បន្នវិញ គឺប្រហែល១,៩ពាន់លានដុល្លារ។

ព្រែកជីកដ៏ល្បីល្បាញនេះ ត្រូវបានគេចាត់ទុកថា ជាព្រែកជីកដ៏វែងអន្លាយមួយ សាងសង់ឡើងដោយប្រើកម្លាំងមនុស្ស និងជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់អេហ្ស៊ីប។ អេហ្ស៊ីបបានចំណាយពេលសាងសង់អស់១០ឆ្នាំ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៨៦៩។

ព្រែកជីកស៊ុយអេ គឺជាផ្លូវទឹកមួយដែលបានបែងចែកទ្វីបអាហ្វ្រិក និងអាស៊ី ដោយភ្ជាប់សមុទ្រក្រហមទៅនឹងសមុទ្រមេឌីទែរ៉ាណេ។ វាក៏ជាព្រែកជីកដឹកជញ្ជូនដ៏សំខាន់បំផុតនៅផ្លូវសមុទ្រពិភពលោក ព្រោះវាជាផ្លូវដឹកជញ្ជូនដែលប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក។

គួរបញ្ជាក់ថា ព្រែកជីក គឺជាមធ្យោបាយផ្លូវទឹកមួយដ៏សំខាន់ ដែលត្រូវបានគេបង្កើតឡើងសម្រាប់ការដឹកជញ្ជូន, គ្រប់គ្រងគ្រោះទឹកជំនន់, ការបង្ហូរទឹក និងប្រព័ន្ធធារាសាស្ត្រជាដើម។ ព្រែកជីកក៏ត្រូវបានប្រើប្រាស់ជាចម្បងលើការដឹកជញ្ជូនទំនិញនៅជុំវិញពិភពលោក និងតភ្ជាប់ផ្លូវសមុទ្រសំខាន់ៗ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ។ ប៉ុន្ដែមិនមែនគ្រប់បណ្ដាប្រទេសទាំងអស់សុទ្ធតែមានភាពអំណោយផលសម្រាប់ការបង្កើតព្រែកជីកនោះទេ៕

ប្រភព៖ marine-digital ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner