មន្ត្រីអប់រំកាយនិងកីឡា គាំទ្រព្រែកជីកហ្វូណនតេជោ ដែលនឹងជួយលើក កម្ពស់ ដល់សេដ្ឋកិច្ចកម្ពុជា បន្តផ្តល់ប្រយោជន៍ដល់វិស័យកីឡា
(ភ្នំពេញ)៖ មន្រ្តីក្រសួងអប់រំយុវជន និងកីឡានិងតំណាងសហព័ន្ធកីឡាជាតិជាច្រើន នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បានចូលរួមទូងស្គរ អបអរសាទរពិធីសម្ពោធ បើកការដ្ឋានសាងសង់ផ្លូវការ ព្រែកជីកហ្វូណនតេជោ នៅមុខវិមានពហុកីឡដ្ឋាន ជាតិអូឡាំពិក ។
ការជួបជុំអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ ស្របពេលពិធីបើកការដ្ឋានព្រែក ជីក ដ៏មានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ បានប្រារព្ធធ្វើឡើងជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែ នៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្តមានព្រែកជីកជាប្រវត្តិសាស្រ្តនេះ គឺទទួលបានការសាទរយ៉ាងពេញទំហឹងពីគ្រប់ស្រទាប់មហាជន ដោយព្រែកជីកនេះ ដើរតួនាទីយ៉ាងសំខាន់ដល់ប្រព័ន្ធ ដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ឱ្យកាន់តែមានសក្ដានុពល តាមរយៈការកាត់បន្ថយរយៈពេល កាត់បន្ថយចម្ងាយផ្លូវនិងតំម្លៃក្នុងការដឹងជញ្ជូន និងនីតិវិធីនៃការដឹកជញ្ជួនឆ្លងកាត់ទំនិញពីកម្ពុជាចេញទៅសមុទ្រ។
លោក ដួងមាស ចំរើន អគ្គនាយករងនៃអគ្គនាយករដ្ឋានកីឡា បានថ្លែងគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្រ្តនេះ គឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ផ្នែកសេដ្ឋកិច្ច នូវពេលដែលសេដ្ឋកិច្ចរីកចំរើន ក៏និងជួយឱ្យវិស័យកីឡារីកចំរើនផងដែរ។
លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធទ្រីអាត្លុងកម្ពុជា បានលើដែរថា វត្តមានព្រែកជីហ្វូណនតេជោ ដែលមានចម្ងាយជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេទៅសមុទ្រនេះ មានអត្ថបប្រយោជ៍ធំធេងណាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ ហើយវាក៏ជាកេរ្តិ៍ដំណែលរាប់រយឆ្នាំសម្រាប់កូនខ្មែរ ដែលនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជួយដល់សេដ្ឋកិច្ចកម្ពុជា ។
ដោយឡែក ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសម្ដែងនូវមោទនភាពជាខ្លាំង ក្នុងនាមពលរដ្ឋខ្មែរ ដែលកម្ពុជា នឹងមានលំហរផ្លូវសមុទ្រ ប្រកបដោយសក្ដានុពល និងជាប្រវត្តិសាស្ដ្រ ។ សហព័ន្ធកីឡាកាយសម្ព័ន្ធ ក៏ដូចជាគ្រួសារកីឡាជាតិទាំងមូល ពិតជាមានមោទនភាពខ្លាំងណាស់ សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្ងៃទី០៥ ខែសីហា ដែលពួកយើងបានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវការនៅម៉ោង ៩ និង ០៩នាទីព្រឹកនេះ ។ដូច្នេះខ្ញុំពិតជាគាំទ្រពេញទំហឹង ហើយក៏ជាឱកាសមួយ ដែលក្នុងជីវិតនេះ ខ្ញុំកើតលើទឹកដីនេះ ខ្ញុំបានឃើញសមិទ្ធផលដែលថ្នាក់ដឹកនាំខ្ញុំបានធ្វើអ្វីៗ សម្រាប់ប្រទេសជាតិនេះជាប្រវត្តិសាស្ដ្រ ពិសេសសមិទ្ធផលដ៏អស្ចារ្យពេលនេះ គឺព្រែកជីកហ្វូណនតេជោ សម្រាប់ប្រទេសជាតិយើងទាំងមូល។
ក្រោយថ្ងៃរំដោះ ៧-មករា ឆ្នាំ១៩៧៩ រហូតដល់កម្ពុជា មានសុខសន្ដិភាពពេញលេញ ក្រោយឆ្នាំ១៩៩៨ គឺបានរំលេចនូវសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ ដែលជាស្នាដៃប្រវត្តិសាស្ដ្រដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី រហូតសម្ដេចបានផ្ដួចផ្ដើមគំនិតសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីផ្ដល់នូវឧត្ដមប្រយោជន៍ជាច្រើន ហើយបច្ចុប្បន្ន ត្រូវបានអនុវត្តផែនការនេះដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។
ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំង ដូចជាការទទួលបាននូវរចនាសម្ព័ន្ធផ្លូវទឹក ដើម្បីចែករំលែកងាយស្រួលក្នុងការប្រកបរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ និងទទួលបានសក្ដានុពលទៅលើផ្នែកទេសចរណ៍ផង ពិសេសការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលកើតចេញពីការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមុន និងបច្ចុប្បន្ន ៕
រូបភាព អត្ថបទ៖ ជាវ ចន្ធូ