ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សនិស្សិតស្រុកកំពង់ត្រាច ខេត្តកំពត គាំទ្រនិងអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីក ហ្វូណនតេជោ
(ខេត្តកំពត)៖ លោក អូន ខន អភិបាលស្រុក កំពង់ត្រាចបានមានប្រសាសន៍ លើកឡើង ថា ៖ គម្រោងព្រែកជីកហ្វូណន តេជោនឹងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា ដោយបានសាងសង់ភ្ជាប់ផ្លូវទឹកនែប្រទេសកម្ពុជា ពីដែនទន្លេមេគង្គទៅកាន់ដែនសមុទ្រ នៃប្រទេស កម្ពុជា
ការសាងសង់ ព្រែកជីហ្វូណនតេជោ គឺជាការកសាងនូវស្នាដៃជាប្រវត្តិសាស្ត្ររំលឹកដល់សម័យហ្វូណន និងប្រព័ន្ធផ្លូវទឹក សម្រាប់ផ្នែកពាណិជ្ជកម្មកសិកម្មនិងគមនាគមន៍ ដែលការសាងសង់នេះ ជាការផ្សាភ្ជាប់ពីទំនាក់ទំនងសន្តិភាព សាវតាដ៍រុងរឿងរបស់ខ្មែរ ក្នុងសម័យបុរាណ និងសម័យសន្តិភាព ដោយបានបង្ហាញពីការក្រោកឈរឡើងនៃជាតិសាសន៍ និងប្រទេសកម្ពុជា ពីការរងគ្រោះដោយសាសង្គ្រាម។
លោក អភិបាលស្រុក បន្តថា ៖ ការសាងសង់ព្រែកជីហ្វូណនតេជោនិងអនុញ្ញាតិអោយកម្ពុជាដឹកនាំទំនិញតាមផ្លូវទឹក ពីឈូងសមុទ្រចូលមកប្រទេសកម្ពុជា មិនឆ្លងកាត់ប្រទេសជិតខាង ដែលមិនត្រូវតម្រូវអោយបង់ថ្លៃ ដឹកជញ្ជូនទៅប្រទេសគេ នាំអោយកម្ពុជាដឹកជញ្ជូនកាន់តែងាយស្រួល កាត់បន្ថយពេលវេលា និងការចំណាយក្នុងការដឹកជញ្ជូន បង្កើនចំណូលថវិកាជាតិ ហើយព្រែកជីកហ្វូណនតេជោនេះ នឹងទាក់ទាញវិនិយោគ ក្នុងនិងក្រៅប្រទេស ដើម្បីធ្វើការ វិនិយោគផ្នែកពាណិជ្ជកម្ម ផ្នែកដឹកជញ្ជូន និងផ្នែកភស្តុភាកម្ម ដែលនាំមកនូវការរីកចម្រើននៃសេដ្ឋកិច្ចទាំងមូល។
លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានមានប្រសាសន៍បន្តថា: ដើម្បីអោយពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានភាពអធិកអធមដោយមានការណែនាំ ពីរដ្ឋាភិបាលនិងឯក ឧត្តមម៉ៅធនិន អភិបាលខេត្តកំពត រដ្ឋបាលស្រុកកំពង់ត្រាច ក៍ បានណែនាំអោយ រៀបចំកែលម្អរសោភ័ណភាពនៅ សាលាស្រុក សាលាឃុំ តាមគេហដ្ឋាន សាលារៀននិងវត្តអារាម មន្ទីរអង្គភាព នានាដើម្បី បង្កើតនូវកម្មវិធីជាច្រើន ដូចជា រាំរបាំជូនពរ ប្រគំតន្ត្រី ទូងស្គរ វាយគង បាញ់កញ្ជ្រួច និងប្រើឧប្បករណ៍ ផ្សេងៗទៀតបន្លឺសំឡេង ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក តេជោនេះអោយកាន់តែមានភាពអធិកអធម្មថែមទៀត ៕
ដោយ ៖ សិលា សារិន