រដ្ឋបាលខេត្តស្វាយរៀងរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងនៅវេលាម៉ោង៩និង៩ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ បានរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា។

ក្នុងពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមគ្រប់បណ្តាមន្ទីរ វត្តអារាម កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្ស និសិ្សត គ្រប់សាសនា រួមទាំងវិស័យឯកជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

នៅក្នុងឱកាសអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូនេះ នៅវេលាម៉ោង៩និង៩នាទីសម្លេងទូងស្គរ វាយឃ្មោះ គោះត្រដោក បន្លឺឡើងយ៉ាងគគ្រឹកគគ្រេងដែលធ្វើឲ្យពិធីនេះ កាន់តែមានភាពសប្បាយរីករាយផងដែរ។

សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោដែលជាការផ្ដួចផ្ដើមឡើងដោយសម្តេចតេជោហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយបានបន្តជំរុញការអនុវត្តដោយសម្ដេច ធីបតីហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិជាពិសេសវិស័យដឹកជញ្ជូន។អត្ថប្រយោជន៍ជាច្រើននៃការជីកព្រែកហ្វូណននេះ គឺបានកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម ៕

នុត នាង

ads banner