មានជនខិលខូចបាន ប្រើប្រាស់ឈ្មោះ និងរូបថត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងអធិការកិច្ច បង្កើតគណនីតេឡេក្រាមក្លែងបន្លំ

ភ្នំពេញ៖ ថ្មីៗនេះមានជនខិលខូចបាន ប្រើប្រាស់ឈ្មោះ និងរូបថត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បង្កើតគណនីតេឡេក្រាមក្លែងបន្លំ មានដូចជា៖ * CEO.HUOT HAK, C,E,O, Micheal George » ដែលមាន Link: https://t.me/CEO Administrator01 និង https://t.me/CEO Administrator09 ក្នុងគោលបំណងទុច្ចរិត។

ក្រសួងអធិការកិច្ច្ច នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៍មានជូនសាធារណជនទាំងអស់មេត្តាជ្រាបថា បណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ ក្រសួងអធិការកិច្ច និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានដូចខាងក្រោម៖

ក្រសួងអធិការកិច្ច

Telegram Channel: ក្រសួងអធិការកិច្ច – Ministry of Inspection (https://t.me/MOInspection)

Facebook Page : ក្រសួងអធិការកិច្ច Ministry of Inspection (https://www.facebook.com/inspection.gov.kh) Website : ក្រសួងអធិការកិច្ច Ministry of Inspection (https://inspection.gov.kh)

ឯកឧត្តមរដ្ឋមន្ត្រី Telegram Channel: Huot Hak – ហួត ហាក់ https://t.me/huothak11

Facebook Account: Huot Hak https://www.facebook.com/share/c5oXYps7357ND2eH

Facebook Page : Huot Hak ហួត ហាក់ https://www.facebook.com/Huothakfficial

Instagram Account: Huot Hak ហួត ហាក់ https://www.instagram.com/huothak19

Tik Tok Account : Huot Hak-ហួត ហាក់ https://www.tiktok.com/@huothak19

អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បីចៀសវាងពីការបោកប្រាស់ណាមួយ សូមសាធារណជនមេត្តា ប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានផ្សេងៗ និងសូមមេត្តា ជឿជាក់តែលើព័ត៌មានដែលបានផ្សព្វផ្សាយចេញពីប្រភព ច្បាស់លាស់និង សូមតាមដានព័ត៌មានអំពីក្រសួងអធិការកិច្ចតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការខាងលើ។

ក្រសួងអធិការកិច្ចសូមថ្កោលទោសចំពោះរាល់ការក្លែងបន្លំគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួង និងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាការផ្សព្វផ្សាយ ព័ត៌មានមិនពិត និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធានការតាមនីតិវិធីច្បាប់ជាធរមានឱ្យបានម៉ឺងម៉ាត់និងឆាប់បំផុត៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner