ទេសចរបរទេស ២០នាក់ ជាប់ក្នុងរូងភ្នំលិចទឹកនៅថៃ មគ្គុទ្ទេសក៍ស្លាប់

បាងកក៖ កាសែតថៃ BangkokPost បានចេញផ្សាយ នៅថ្ងៃពុធនេះថា ក្រុមអ្នកទេសចរបរទេស ចំនួន២០នាក់ បានជាប់ក្នុងរូងភ្នំ Nam Talu ក្នុងឧទ្យានជាតិ Khao Sok ដែលមានទឹកជន់លិច។

ក្រុមអ្នកជួយសង្គ្រោះបានជួយស្រោចស្រង់ជីវិតអ្នកទេសចរទាំងអស់ដោយជោគជ័យ ប៉ុន្តែ មគ្គុទ្ទេសក៍ ជាជនជាតិថៃម្នាក់ បានលង់ទឹកស្លាប់។

កាសែតដដែលនេះថា ហេតុកាណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃអង្គារ ម៉ោង ៧៖៣០ យប់ ក្នុងពេលដែលមានទឹកជំនន់ភ្លាមៗ ហូរចូលទៅក្នុងរូងភ្នំ នៅពេលដែលក្រុមអ្នកទេសចរសរុបទាំង ២២នាក់ កំពុងរៀបចំចាកចេញពីរូង។

ស្ត្រីជនជាតិហូឡង់ ពីរនាក់បានរងរបួសជើងតិចតួច ហើយត្រូវបានព្យាបាល នៅមន្ទីរពេទ្យ ក្នុងស្រុក។ អក្រៅពីនោះ ពុំមានអ្នករបួសនោះទេ។

ល្អាង Nam Talu មានប្រវែង ៦០០ម៉ែត្រ និងទទឹង ៣០ម៉ែត្រជាប់នឹងអាងស្តុកទឹក Rajjaprabha ក្នុងស្រុក Phanom។ វាត្រូវបានគេស្គាល់ថា ល្អបំផុតសម្រាប់ទ្រង់ទ្រាយថ្មដ៏ស្រស់ស្អាត ហើយត្រូវធ្វើដំណើរ ប្រើដោយទូក ដើម្បទៅទស្សនាបាន។

ប៉ុន្តែ ល្អាងនេះត្រូវបានបិទជាសាធារណៈ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដែលជារដូវវស្សា ប្រឈមនឹងគ្រោះថ្នាក់ នៃទឹកជំនន់។ មគ្គុទ្ទេសក៍ ទំនងបំពានការហាមឃាត់ ហើយនាំអ្នកទេសចរចូលទៅក្នុងរូងនោះ។ នេះបើតាមកាសែតថៃដដែល។

កាលពីខែតុលា ឆ្នាំ២០០៧ ទឹកជំនន់ភ្លាមៗ បានសម្លាប់ប្រជាជនថៃ និងបរទេស ៨ នាក់ ដែលជាប់ នៅក្នុងរូងភ្នំមួយនេះ នេះបើតាមកាសែត BankokPost ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner