ឯកឧត្តម ហួត ហាក់ ៖​«កីឡារស់ក្នុងសន្ដិភាព» ឆ្លុះបញ្ចាំងពីភាព​សុខដុម​រមនា​របស់ប្រជាជនជាមួយនឹងសុខសន្ដិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍ​វិស័យកីឡានៅកម្ពុជា

(ភ្នំពេញ)៖ ល្ងាចថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមកីឡាករ​យុវជនក្រសួងអធិការកិច្ច ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់គ្រួសារ​អធិការកិច្ច។

ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានបន្តសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​លើគ្រប់វិស័យ ជាពិសេសវិស័យកីឡា។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំ ថាក្រុមកីឡាបាល់ទាត់ របស់គ្រួសារអធិការកិច្ច បន្តស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជាក្រុម ដោយប្រកាន់ខ្ជាប់​នូវការ​គោរពនូវវិធានលក្ខន្តិកៈនៃការប្រកួត ដើម្បីឈានទៅដណ្តើមបាននូវជ័យជម្នះ និង​កិត្តិ​យស​ជូនក្រសួងអធិការកិច្ច ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner