រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ធ្វើការជា​មួយគ្នា ដើម្បីឱ្យមានភាពប្រសើរឡើង ធនធានធម្មជាតិនៃទន្លេមេគង្គ ដែលមាន​សារៈប្រយោជន៍សម្រាប់មនុស្សជាតិ

(ភ្នំពេញ)៖ ខណៈទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ ដល់ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងការពិនិត្យលទ្ធភាពសហការធ្វើការជាមួយគ្នា ដើម្បីឱ្យមានភាពប្រសើរឡើងនូវធនធានធម្មជាតិ នៃទន្លេមេគង្គ ដែលមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ ត្រូវគិតគូរពីយុទ្ធសាស្រ្តគ្រប់គ្រងធនធានធម្មជាតិឱ្យមានតុល្យភាព ដោយកំណត់អំពីបរិមាណតម្រូវការចំណីអាហាររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រាប់ក្រុមការងារ ត្រូវមានគោលដៅពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ប្រភេទ ត្រីបបែលយក្ស សត្វផ្សោត ត្រីគល់រាំង និងសត្វកម្រផ្សេងៗទៀត ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ ។

ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ចូលរួមសហការជាមួយរដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក្រសួងនឹងជួយគាំទ្រទាំងលក្ខណៈផ្លូវច្បាប់ និងបច្ចេកទេស ៕

ប្រភព ៖ ក្រសួងកសិកម្ម

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner