ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនប្រាប់ដល់ពលករខ្មែរ ពីដំណឹងរញ្ជួយដី កម្រិត៦ រិចទ័រនៅខេត្តជាប់សមុទ្រចំនួនប្រាំ
ភ្នំពេញ៖នៅប្រទេសជប៉ុននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត៦ រិចទ័រ នៅខេត្ត មីយ៉ាហ្សាគី(Miyazaki )ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត គូជី(Kochi), ខេត្តអូអ៊ីតា(Oita), ខេត្ត កាហ្គូស៊ីម៉ា(Kagoshima) និងខេត្ត អេហ៊ីម៉េ(Ehime) នៅរសៀលថ្ងៃទី៨ ខែសីហា។
ស្ថានទូតបានរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374 ៕
ដោយ៖ ង៉ាន់ ទិត្យ