រដ្ឋមន្រ្តីក្រសួងកសិកម្ម ពិភាក្សាការងារអំពីគម្រោងជីវម៉ាស​ជាមួយមន្រ្តីអង្គការស្បៀង និងកសិកម្មនៃ​សហប្រជាជាតិ

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យក្រុមការងារសហការពិនិត្យគម្រោងជីវម៉ាស (Biomass)​ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ​ប្រចាំប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលអាច​ធ្វើបាន និង​ប្រើប្រាស់​នូវអ្វីដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក៏ បានលើកទឹកចិត្តឱ្យមាន​ការសិក្សា​បន្ថែមពីទីតាំង និងយុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងនេះ ឱ្យមានផលចំណេញដល់​សេដ្ឋកិច្ចកម្ពុជាផងដែរ។

ការលើកឡើងបែបនេះក្នុងឱកាស ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលជួប​ពិភាក្សា​ការងារ​អំពីជីវម៉ាស ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្ម​នៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជានៅថ្ងៃទី៨​ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីជីវម៉ាស​ដែលអាចទទួលបានពីប្រភពផ្សេងៗ ដូចជា រុក្ខជាតិ កាក​សំណល់​សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែង​ទៅ​​ជីវឧស្ម័ន និងជីវឥន្ធនៈជាដើម៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner