កីឡាករ ហេង បញ្ញា ៖ Rally ឆ្នាំនេះ មានការផ្លាស់ប្តូរលក្ខនិ្តកៈខ្លះៗ តែក្រុម VKH Racing ប្តេជ្ញាធ្វើអោយបានល្អ
(ភ្នំពេញ)៖ ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គឆ្នាំ២០២៤នេះ គណកម្មការបានធ្វើការផ្លាស់ប្តូរលក្ខនិ្តកៈខ្លះៗ គ្រប់រថយន្តប្រណាំង ទាំងប្រភេទរថយន្តសាំង និងម៉ាស៊ូត ទៅតាមច្បាប់បញ្ញាតិអន្តរជាតិ (FIA) ។ នេះជាការបញ្ជាក់របស់អ្នកប្រណាំងវ័យក្មេង ហេង បញ្ញា ក្រោយគណកម្មការត្រួតពិនិត្យរួច នាខេត្តសូរ៉ាត់ថានី ប្រទេសថៃ នារសៀលថ្ងៃទី១០ សីហា ។
ឆ្នាំនេះគណកម្មការតម្រូវអោយគ្រប់រថយន្តប្រណាំងប្រើរន្ធខ្យល់កហ្គាត្រឹមតែ ៣៧ មីន សម្រាប់រថយន្ត Class សាំង ចំនុចនេះធ្វើអោយរយន្តយើងធ្លាក់កម្លាំងបន្តិច រីឯរថយន្ត Class ម៉ាស៊ូត ប្រើរន្ធខ្យល់កហ្គាត្រឹមតែ ៣៩ មីន។ ហេង បញ្ញា បន្ថែមថា សម្រាប់ឆ្នាំនេះ ក្រុម VKH Rally Racing បានទន្ទឹមរងចាំរយៈពេលមួយឆ្នាំហើយ ពីព្រោះឆ្នាំមុនយើងខកខាន…………. ដាក់សម្ភាសន៍ ….. ១នាទី២៣វិនាទី……. ។
ដោយឡែកកីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ីមួយនេះ តាំងពីឆ្នាំ២០១៣ រហូតឆ្នាំ២០២៤នេះ ក្រុម VKH Rally Racing នឹងទទួលបានលទ្ធផលល្អ ពីព្រោះក្រុមការងារមានចិត្តមោះមុត និងឆន្ទៈខ្ពស់ បូករួមនឹងបទពិសោធន៍ ភាពស្ទាត់ជំនាញជាច្រើនឆ្នាំលើផ្នែកបច្ចេកទេស ការជួសជុល និងការជួយសង្គ្រោះរថយន្តប្រណាំង។
អ្នកជំនាញប្រណាំង Rally រូបនេះ បន្ថែមថា ចំពោះបញ្ហាបច្ចេកទេសរថយន្តប្រណាំងដែលយើងធ្លាប់ឆ្លងកាត់ យើងបានកែសម្រួលគ្រប់បែបយ៉ាងដែលគិតមិនដល់ យើងត្រូវប្រុងប្រយ័ត្នជាងមុនទ្វេរដង ដើម្បីស្វែងរកជ័យជំនះអោយបានជូនក្រុម និងកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) នឹងចាប់ផ្តើមប្រកួតរយៈពេល៦ថ្ងៃ ពីថ្ងៃទី១១ ដល់ទី១៧ ខែសីហា នៅប្រទេសថៃ ពីខេត្តសូរ៉ាតថានី ទៅខេត្តហួហ៊ីន និងបញ្ចប់នៅខេត្តកាន់ឆាណាក់បូរី។ ក្រុម VKH Rally Racing មានរថយន្តប្រណាំងមួយគ្រឿង បើបរដោយកីឡាករ ហេង បញ្ញា និងជំនួយការអ្នកបើកបរ កីឡាករ វង្សគឹមហួត និងមានរថយន្ត Service ៤គ្រឿង ៕
អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ