សម្តេចធិបតី៖ “ការចាប់បដិសន្ធិនៃសាកលវិទ្យាល័យ De Montfort របស់អង់គ្លេសនៅកម្ពុជា បង្កប់នូវអត្ថន័យចំនួន៤៖
១. បង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរក្នុងការទទួលយកការអប់រំកម្រិតឧត្តមសិក្សាស្តង់ដារអន្តរជាតិ
២. កត្តាស្ថិរភាពនយោបាយ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសក្តានុពលកំណើនទៅអនាគតរបស់កម្ពុជា ជាពិសេស គឺការវាយតម្លៃទៅលើកម្លាំងចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា
៣. វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសកាន់តែសម្បូរបែបសម្រាប់វិស័យអប់រំ និងនិស្សិតកម្ពុជា
៤. សាកលវិទ្យាល័យ De Montfort អាចជួយការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែង”។


#ams1minute