បណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តពីវិធីសាស្រ្តក្នុងការល្បាតព្រៃភ្នំដើម្បីកិច្ចអភិរក្សព្រៃឈើ ការអប់រំផ្សព្វផ្សាយ និង ប្រមូលអន្ទាក់

(ភ្នំពេញ)៖ ដើម្បីចូលរួមកិច្ចការពារអភិរក្សព្រៃឈើ ក៏ដូចជាការអប់រំផ្សព្វផ្សាយ និងប្រមូលអន្ទាក់នៅតាមតំបន់សហគមន៍ការពារធម្មជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានធ្វើការបើកវគ្គបណ្តុះបណ្តាលដល់យុវជនស្ម័គ្រចិត្តសហគមន៍ និងយុវជនបែតងសរុប១៨នាក់ក្នុងចំណោមនេះក៏មានស្រ្តីចំនួន៤រូបចូលរួមផងដែរ។

អង្គការជីវិតធម្មជាតិ នៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៤នេះថា៖វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ជំនាញមូលដ្ឋានក្នុងការល្បាតព្រៃដោយសុវត្ថភាព និងបង្កើនការយល់ដឹងពីតួនាទីខ្លួនក្នុងពេលល្បាត។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះអ្នកស្ម័គ្រចិត្តសហគមន៍ និង យុវជនទទួលបានចំណេះដឹងថ្មីៗទាក់ទង និង ការពារខ្លួន ការសង្កេតការណ៍ និង រាយការណ៍ ការប្រើប្រាស់ផែនទី និងមានទំនុកចិត្តខ្ពស់ក្នុងការរៀបចំផែនការ និង ចូលរួមល្បាតជាមួយឧទ្យានុរក្ស និង គណកម្មការ សហគមន៍ តំបន់ការពារធម្មជាតិ នៅពេលខាងមុខ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាដើម្បីដោះស្រាយបញ្ហាកង្វះធនធានមនុស្សក្នុងការល្បាតព្រៃគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់ និង គាំទ្រដល់អ្នកស្ម័គ្រចិត្តសហគមន៍ និង យុវជនបៃតងឱ្យចូលរួមក្នុងការល្បាតព្រៃ ក្រុមស្ម័គ្រចិត្តសហគមន៍ និង ចូលរួមល្បាតជាមួយ ឧទ្យានុរក្ស នៅតំបន់អភិរក្ស និង តំបន់ស្នូល តួនាទីរបស់ពួកគាត់គឺកត់ត្រាជីវចម្រុះ អប់រំផ្សព្វផ្សាយ និងប្រមូលអន្ទាក់ជាដើម។

ដោយឡែក យុវជនបៃតង និង ចូលរួមល្បាតជាមួយគណកម្មការសហគមន៍តំបន់ការពារធម្មជាតិដើម្បីកត់ត្រាជីវចម្រុះ និង អប់រំផ្សព្វផ្សាយពីការប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។

បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជាឱ្យដឹងថាវគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីសហការជាមួយមន្ទីរបរិស្ថាន ខេត្ត រតនគិរី និង មណ្ឌលគិរី ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner