សម្តេចតេជោ ហ៊ុន សែន ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រី​កោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានចេញសារសំឡេងពិសេស ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលមិនមែនជាការអភិវឌ្ឍរួម ឬចូលហ៊ុននោះឡើយ។

តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងថា កុំយល់​ច្រឡំ​ចំពោះសភាពការណ៍នៅបង់ក្លាដេស និងសភាពការណ៍នៅកម្ពុជា គឺមិនដូចគ្នាទេ។ ត្រង់ចំណុចនេះត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនមាន​ការភ្លាត់​ភ្លាំងទៅដោយប្រការ​ណាមួយនឹងអាចនាំឱ្យរងនូវការគ្រោះថ្នាក់ ដោយរឿងនេះវាមិនអាចទៅរួចទេ ។ សារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន ចង់សំដៅទៅក្រុមប្រឆាំងដែលចង់ផ្លួល​រំលំ​រដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលពួកគេកំពុងបំផុសពលរដ្ឋឱ្យយកតាម​សភាពការណ៍នៅបង់ក្លាដេស ។

សម្តេចតេជោ បានលេីកឡេីថា៖ បងប្អូនកំពុងតែខិតខំតាម​ការញុះញង់​ពីអ្នក​នៅក្រៅប្រទេស ក្នុងនោះយេីងស្តាប់បានហេីយសំឡេង លោកផែង វណ្ណា ពី​ក្រៅ​ប្រទេស ដេីម្បីឱ្យបងប្អូនឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាល​តាមផ្លូវ​កាត់មួយ ដែលមិនមែនជាដំណេីរការប្រជាធិបតេយ្យពិតប្រាកដ។

បងប្អូនចង់ប្រៀបធៀបកម្ពុជា ជាមួយនឹងបង់ក្លាដេស ប្រហែលជាបងប្អូន​យល់​ច្រឡំ ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបេីបងប្អូនភ្លាត់ភ្លាំង​ទៅ​ដោយ​ប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់ រឿងនេះវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណា ប្រទេសណាក៏ដោយ ក្នុងតម្លៃណាក៏ដោយ បងប្អូនមាន​ត្រឹម​ប៉ុន្មាននាក់ ដេីម្បីបំផ្លាញនូវសន្តិភាពរបស់ប្រជាជនរាប់លាននាក់ មិនមែនជា​ជម្រេីសដែលបងប្អូនត្រូវធ្វេីទេ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ នៅពេលបងប្អូនធ្វេី​ដំណេីរមកកាន់បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាល ។ បន្ទាត់ក្រហមនៅទីនេះមាន រដ្ឋធម្មនុញ្ញចែងហេីយ អំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ យេីងទទួលយកនូវការកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី យេីងកង្វល់​អំពី​បងប្អូនស្តីពី ឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមេីលឱ្យច្បាស់ តេីវាដូចអ្វី​ដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ឱ្យបងប្អូនធ្វេីនោះទេ ។

សម្តេច បានបន្តថា ការច្បិចយកនូវបញ្ហាCLV ដែលសម្តេចគួរតែបញ្ជាក់ប្រាប់ថា CLVបានកេីតអស់រយៈពេល ២៥ឆ្នាំមកហេីយ ហេីយក៏មានមនុស្ស​មួយចំនួន​កេីតមិនទាន់CLVនេះផង តេីCLV បានបំផ្លាញអ្វេីខ្លះហេីយឬនៅ ? ដែលកាល​ពីពេលនោះប្រទេសកម្ពុជាគឺក្រីក្រណាស់ ការធ្វេីដំណេីរពីរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ទម្រាំមកដល់ខេត្តក្រចេះ កំពង់ចាម និងភ្នំពេញ ត្រូវចាយពេល​ច្រេីន​ណាស់។ បច្ចុប្បន្ន ប្រជាពលរដ្ឋនៅទីនោះកំពុងទទួលបាននូវផលប្រយោជន៍​អំពីបញ្ហាសេដ្ឋកិច្ច សង្គម ដោយមានការតភ្ជាប់យ៉ាងល្អទៅលេីផ្លូវ បណ្តាញអគ្គិនី ប្រព័ន្ធទឹកស្អាតនៅតំបន់មួយចំនួន និងមួយចំនួនមិនទាន់បានទៅដល់ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការអភិវឌ្ឍតំបន់ត្រីកោណ(CLV) មិនមែនជាការកាត់ដីទៅឱ្យជនជាតិបរទេសណាមួយទេ ហេីយក៏មិនមែន​ដាក់ជា​ភាគហ៊ុនដែរ។ ត្រូវចាំឱ្យច្បាស់នូវពាក្យ«អភិវឌ្ឍន៍រួម និងសហប្រតិបត្តិការ» ។ ចំពោះការអភិវឌ្ឍរួមកម្ពុជាមិនបានធ្វេីទេ ព្រោះរដ្ឋាភិបាលកម្ពុជា គ្មានសិទ្ធិនឹង​យកដីខ្មែរទៅដាក់រួមជាមួយនឹងប្រទេសណាមួយទេ។

សម្ដេចថា រាជរដ្ឋាភិបាល គ្មានចេតនាដេីម្បីបង្កេីតតំបន់នោះឱ្យទៅជាតំបន់ស្វយ័ត ដោយកាត់មួយភាគរបស់កម្ពុជា មួយភាគរបស់ឡាវ មួយភាគរបស់វៀតណាម ឱ្យ​កេីត​ជាតំបន់ស្វយ័ត ឬជាប្រទេសមួយក៏អត់មានដែរ។ ប្រទេសខ្មែរគ្រប់គ្រង​ដោយ​ខ្មែរ វៀតណាមគ្រប់គ្រងដោយវៀតណាម ឡាវគ្រប់គ្រងដោយឡាវ ប៉ុន្តែប្រទេស​ទាំងបី មានកិច្ចសហប្រតិបត្តិការគ្នានៅទីនោះ ដេីម្បីពន្លឿនដល់ការអភិវឌ្ឍ។

ការអភិវឌ្ឍមួយដែលអាចធ្វេីទៅបាន គឺទាមទាឱ្យមានកិច្ចសហប្រតិបត្តិការគ្នា​នៅជិតខាង ហេីយកិច្ចសហប្រតិបត្តិការនេះមិនមែនធ្វេីតែនៅតំបន់​ត្រីកោណ​នោះទេ គឺធ្វេីនៅទូទាំងព្រំដែនវៀតណាម ថៃ និងឡាវ ដែលមានភូមិជាប់គ្នា​នៅព្រំដែន ដូចជា៖ ការតភ្ជាប់ផ្លូវសម្រាប់ឆ្លងកាត់ដឹកទំនិញទៅវិញទៅមក ដែលពលរដ្ឋត្រូវធ្វេីពាណិជ្ជកម្មជាមួយគ្នា ឬដឹកទំនិញឆ្លងកាត់សម្រាប់​ធ្វេីការ​នាំចេញជាដេីម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner