តំណាងយូណេស្កូប្រចាំកម្ពុជា៖ថែរក្សាការពារទាំង​ប្រាសាទ​បុរាណ​និងប្រជាជន

សៀមរាប៖លោក សាដា យូម៉ា អាឡាម (Sardar Umar Alam)​តំណាងយូណេស្កូប្រចាំនៅកម្ពុជាកាល ពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅក្នុងកិច្ចពិគ្រោះយោបល់​ស្ដីពី”ការ​គ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”បាន​លើកឡើងពីបំណងប្រាថ្នាក្នុងការថែរក្សាការពារទាំងប្រាសាទបុរាណ និងប្រជាជន។

លោកបន្តថា នេះគឺស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្រ្តីដែលបានដាក់ចេញរវាងអង្គរ និងប្រជាជន គឺត្រូវយកទាំងពីរ។

លោកបន្ថែមថា អង្គរ ជាប្រាសាទបុរាណជាសម្បត្តិបេតិ​កភណ្ឌ​ជាតិ និងជាសម្បត្តិវប្បធម៌របស់មនុស្សជាតិដែលមានតែមួយគត់ នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃ​ប្រជាជាតិខ្មែរយើង។ ប្រជាជន រាជរដ្ឋាភិបាល មានកាតព្វកិច្ច ក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់​ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ និងគ្រប់និន្នាការ​នយោបាយ ជំនឿសាសនា ដោយមិនរើសអើងពណ៌ “គ្មានប្រជាជន គឺគ្មានប្រជាជាតិដ៏ឧត្តុង្គឧត្តម្ភរបស់យើង​នោះទេ”។

ថ្លែងនៅក្នុងពិធីបើកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រង​តំបន់រមណីយ​ដ្ឋាន​បេតិកភណ្ឌពិភពលោកអង្គរ”កាលពីព្រឹក​ថ្ងៃ ទី១២ ខែសីហាឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា រាជរដ្ឋា​ភិបាលកម្ពុជា គ្រប់អាណត្តិ បានយកចិត្តទុកដាក់​បំផុត​នៅក្នុង ការគ្រប់គ្រង អភិរក្សមរតកវប្បធម៌របស់ដូនតា ដោយ​មានគោលការណ៍​ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ច​ជូនប្រជាពលរដ្ឋ។

ឯកឧត្តម សាយ សំអាល់ បានបន្តទៀតថា សង្គ្រាមផ្ទៃក្នុង​បានធ្វើឱ្យខ្មែរបាក់បែក។ ចែកជាបក្ខជាពួក​ជា​ក្រុមផ្សេងគ្នា។ ប៉ុន្តែបន្ទាប់ពីដួលរលំរបស់របបខ្មែរក្រហម កម្ពុជាដែល​មានប្រាសាទអង្គរជាចំណុចប្រសព្វគ្នាមួយបានដឹកនាំឱ្យ​ខ្មែរ មានសន្តិភាព និងការអភិវឌ្ឍក្រោមនយោបាយឈ្នះៗរបស់​សម្តេច​​តេជោ ហ៊ុន សែន ។

ឯកឧត្តមបន្តថា សារៈសំខាន់របស់អង្គរវត្តបានធ្វើឱ្យកម្ពុជា​មានថ្ងៃនេះ។ ដូច្នេះមានកិច្ចការជាច្រើនដែលយើងត្រូវធ្វើសម្រាប់​រមណីយ​ដ្ឋាន​អង្គរ​ជាបន្តទៀត។ ធ្វើយ៉ាងណាយើងត្រូវការពារ​មរតកដូនតា និងការពាររក្សានូវឧត្តមប្រយោជន៍របស់ប្រជា ជនយើងដែរ។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា  ឥឡូវមកដល់​អាណត្តិនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យមកជួយសម្របសម្រួលដឹកនាំការងារនៅតំបន់អង្គរនេះ។” សម្តេចមហាបវរធិបតី​​​បាន​ឱ្យ​​គោល​ការណ៍ខ្ញុំច្បាស់ ហើយ​បានដាក់បទបញ្ជាឲ្យខ្ញុំច្បាស់ថា ដៃម្ខាងត្រូវថែរក្សាមរតក​ដូនតារបស់​យើង ហើយ​ដៃម្ខាងទៀត​ក៏ត្រូវគិតគូរប្រយោជន៍​របស់​ប្រជាជន​របស់យើងនៅតំបន់​អង្គរហ្នឹង និងក្នុងទឹកដីសៀមរាប​ជារួមតែម្តង”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ដូច្នេះដើម្បីតម្រង់​ទិសនៅ​​ក្នុងកិច្ចការងារគ្រប់គ្រងតំបន់អង្គរនេះ យើងត្រូវរួមគ្នា​លើក​យក​ជាគំនិតផ្ទាល់ខ្លួនរបស់យើងមកជជែក​គ្នាដើម្បីស្វែង​រកធាតុចូលក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរនេះ នៅក្នុង​ចំណុចរួម​តែមួយ។
សូមជម្រាបថា កិច្ចពិគ្រោះយោបល់​ស្ដីពី”​ការគ្រប់គ្រងតំបន់​រមណីយ​ដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”បានរៀបចំឡើង​ដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រយៈពេល​ពីរថ្ងៃចាប់ពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហានៅខេត្តសៀមរាប។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់និងអញ្ជើញចូលរួមលោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកនិងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិ អប្សរាជាច្រើនរូបទៀត ។ពិសេសតំណាងអង្គការយូណេស្កូ​ប្រចាំកម្ពុជា៕


ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner