«ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ»

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្មរហ័ស បានបញ្ចេញផ្សាយនូវវីដេអូមួយដែល​មានចំណងជើងថា «ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃ​សាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ»។

វីដេអូនេះមានរយៈពេល១៤នាទី បានបង្ហាញថា ពិធីបើក​ការដ្ឋានព្រែកជីកហ្វូណនតេជោ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដោយមានការគាំទ្រនិងចូលរួមអបអរសាទរ ពីសំណាក់ប្រជាជន​គ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករ នៅទូទាំងប្រទេស។ ការបើកការដ្ឋានសាងសង់នេះ គឺជាសក្ខីភាពនៃការសម្រេចបាន​នូវស្នាដៃថ្មី ដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏​មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​នៅ​គ្រប់​ទិសទី ដើម្បីតភ្ជាប់ប្រវត្តិសាស្រ្តនៃការប្រើប្រាស់​សក្តានុពលផ្លូវ​ទឹក នៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យ​តេជោ​សន្តិភាពដ៏រុងរឿង បន្ទាប់ពីបានបោះបង់ចោលនៅក្នុងអំឡុងសតវត្ស​ទី៥ ឬទី៦នៃគ្រិស្តសករាជ ដោយសារប្រទេសជួប​ប្រទះបញ្ហាសង្រ្គាម ឥតឈប់ឈរ។

គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្តួចផ្តើមគំនិតដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានៅ​ក្នុងអាណត្តិ​ទី៦ ហើយបាននិងកំពុងបន្តដឹកនាំអនុវត្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះកើតចេញពីការគិតគូរបស់ខ្មែរ សាងសង់​នៅលើទឹកដីខ្មែរ និងដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិខ្មែរពិតប្រាកដ។ ព្រែកជីកនេះនឹងបង្កើតឱ្យមានជាសរសៃឈាម និងដង្ហើម​សេដ្ឋកិច្ចថ្មី សម្រាប់អនាគតរបស់កម្ពុជា និងជានិមិត្តរូបនៃសាមគ្គីភាពជាតិ​ខ្មែរដ៏រឹងមាំ ដោយតម្កល់ផលប្រយោជន៍ជាតិ​និងប្រជាជនជាធំ៕

សូមទស្សនាវីដេអូ៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner