កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសជលផលនៅភូមិកោះកែវ
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ឆ្នាំង៖សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានបង្ក្រាបបទល្មើសនេសាទដោយរុះរើរបាំងសាច់អួន និងរបាំងស្បៃមុងកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្នុងបឹង ស្ថិតក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។សកម្មភាពនេះដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌជលផលកំពង់ឆ្នាំង ។
សមត្ថកិច្ចបាន រុះរើនិងកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួនប្រាំមួយកន្លែងប្រវែង៥០០ម៉ែត្រ, លូស្បៃមុងចំនួន១០គ្រឿង, បង្គោលចំនួន២០០ដើម, ចាក់លែងត្រីចម្រុះចំនួន១៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ។ មួយករណីទៀតកាប់បំផ្លាញរបាំងស្បៃមុងចំនួន១៥កន្លែង ប្រវែង៤០០ម៉ែត្រ , លូស្បៃមុងចំនួន១៥គ្រឿង, បង្គោលចំនួន១៥០ដើម, និងចាក់លែងកូនត្រីចម្រុះចំនួន២០គីឡូក្រាម ៕
ដោយ៖សុខ គឹមសៀន
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។