អំណោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពសមាជិកបក្ស និងគ្រួសារបក្ស ដែលមានជីវភាពលំបាក
កំពង់ធំ ៖គ្រឿងឧភោគ បរិភោគ ជាអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សែន ត្រូវបានប្រគល់ជូនក្រុមគ្រួសារសព និងសមាជិកបក្សគ្រួសារដែលមានជីវភាពលំបាកចំនួន១២គ្រួសារតាមរយៈឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកសណ្តាន់ ប្រធានក្រុមការងារគណបក្ស ប្រជាជនចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំកាលពីចុងសប្ដាហ៍នេះ។
អំណោយមាន អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុងនិងថវិកាមួយចំនួន។
ក្នុងឱកាសនេះឯកឧត្តម សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែព្រួយ បារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនសមាជិកបក្ស ក៏ដូចជាប្រជាពល រដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំង អស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់៕
ដោយ៖ប៊ុន រដ្ឋា