Biden ៖ បទឈប់បាញ់នៅហ្គាហ្សា រារាំងការសងសឹករបស់អ៊ីរ៉ង់
បរទេស៖ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Jo Biden បាននិយាយ កាលពីថ្ងៃអង្គារ ថា បទឈប់បាញ់ នៅតំបន់ Gaza អាចរារាំងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។ ជាការលើកឡើង ខណៈដែលអ៊ីរ៉ង់ត្រៀមវាយប្រហាសងសឹកនឹងអ៊ីស្រាអែល ក្រោយការស្លាប់មេដឹកនាំ Hamas និង ហេសបូឡាស ដែលសុទ្ធតែ ជាសម្ព័ន្ធមិត្ត របស់អ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ អាចនាំឱ្យប្រទេសអ៊ីរ៉ង់ ប្រែចិត្តមិនវាយប្រហារលើអ៊ីស្រាអែល ដែលថាចង់ សងសឹកចំពោះការសម្លាប់មេដឹកនាំក្រុម Hamas នៅទីក្រុងតេអេរ៉ង់។ លោក Biden បានបន្ថែមទៀតថា ការចរចាកំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាក ប៉ុន្តែ លោក នឹងបោះបង់នោះទេ។
ការថ្លែងរបស់លោក Biden បានធ្វើឡើង បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានច្រានចោលការអំពាវនាវរបស់លោកខាងលិច ឲ្យបញ្ឈប់ការគំរាមកំហែង សងសឹក។ សាធារណរដ្ឋឥស្លាម មួយនេះ និងសម្ព័ន្ធមិត្តបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការសម្លាប់ មេដឹកនាំ Hamas កាលពីថ្ងៃទីចុងខែកក្កដា។
អ៊ីរ៉ង់បានប្តេជ្ញាសងសឹកដាច់ខាតចំពោះការស្លាប់នេះ ជាការប្តេជ្ញា នៅប៉ុន្មានម៉ោង បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Beirut សម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុម Hezbollah ដែលជាក្រុមសកម្មប្រយុទ្ធ ដ៏មានឥទ្ធិពល និងគាំទ្រដោយអ៊ីរ៉ង់ មានមូលដ្ឋាននៅក្នុងប្រទេសលីបង់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត