Goodyear ចាយជាង ៥០០លានដុល្លារ ធ្វើទំនើបកម្មរោងចក្រផលិតសំបកកង់ឡានអគ្គិសនីនៅកាណាដា

អូតាវ៉ា៖ ក្រុមហ៊ុន Goodyear Canada មានផែនការចំណាយប្រាក់ជាង ៥៧៥លានដុល្លារ ដើម្បីពង្រីក និងធ្វើទំនើបកម្មរោងចក្រនៅភាគខាងកើតនៃរដ្ឋធានីអូតាវ៉ា ប្រទេសកាណាដា ដើម្បីផលិតឡានអគ្គិសនី និងសំបកកង់គ្រប់ប្រភេទឡាន។

ក្រុមហ៊ុនផលិតសំបកកង់ Goodyear នឹងទទួលបានថវិការហូតដល់ ៤៤.៣លានដុល្លារពីមូលនិធិច្នៃប្រឌិតយុទ្ធសាស្ត្រសហព័ន្ធ និង ២០លានដុល្លារ តាមរយៈការវិនិយោគរបស់រដ្ឋអូតាវ៉ា បន្ទាប់ពីការប្រកាសវិនិយោគប្រមាណ ៥៧៥លានដុល្លារ ដើម្បីពង្រីករោងចក្រនៅរដ្ឋធានីអូតាវ៉ា។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ការវិនិយោគរបស់ Goodyear គឺជាការផ្តល់ទំនុកចិត្តសម្រាប់វិស័យរថយន្តរបស់ប្រទេសកាណាដា និងកម្មកររបស់ខ្លួន។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Goodyear លោក Mark Stewart បាននិយាយថា ផែនការធ្វើទំនើបកម្មរបស់ក្រុមហ៊ុនលោកនៅក្នុងទីក្រុង Napanee រួមមានការពង្រីកបរិក្ខារ ការធ្វើទំនើបកម្ម ការបំពាក់ឧបករណ៍ទំនើបៗ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងបង្កើតការងារជំនាញខ្ពស់ថ្មីៗចំនួន២០០កន្លែងនៅឆ្នាំ ២០២៧។

គម្រោងនេះ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងធ្វើឱ្យរោងចក្រនេះ មានការបំភាយឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៤០ នេះបើតាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយកាសែត The Canadian Press៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner