អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលេចរឿង ស៊ីអិលវី ជាមួយព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន​ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅលើបណ្ដាញ​សង្គម​ហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ សរសេរបែបវិភាគនិងពញ្ញាក់អារម្មណ៍ទាក់ទងនឹង​កំសួល​ស៊ីអិលវី (CLV)ដោយជនមួយក្តាប់តូច ហើយកំពុងបំផុសនិងញុះញ៉ង់បន្ថែម​ដោយជនមួយក្តាប់តូចដែលកេងចំណេញខាង​ ហើយធ្វើឱ្យខ្មែរ​នៅក្រៅប្រទេសមួយចំនួនជ្រើមតាមការបំភ័ន្ត។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរថា “បានឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីក​ព្រែក​ហ្វូណន​តេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលឱ្យ​ប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ ១៩៩៤ និង ពេលទាញរឿងវៀតណាមនៅពេលដែលយើងប្រមូលកម្លាំង​តទប់ជា​មួយថៃនៅព្រះវិហារ យ៉ាងនោះដែរ ។ ខ្ញុំគិតថាយុវជនមួយចំនួន​មិនទាន់កើត ឬ នៅក្មេងមិនទាន់ទាញមើលការប្រៀបធៀបបាន ។ សូមនិយាយតែ ១៩៩៤ សិន ដោយសម័យនោះរាជរដ្ឋាភិបាល​ឱ្យអូសកម្លាំងមួយចំនួនពីគ្រប់ខេត្តដើម្បីវាយប៉ៃលិន តែពេល​នោះក្រុមកម្លាំងមួយចំនួន ( ខ្ញុំសូមមិននិយាយអង្គភាព ឬ ភាគីណាទេ ) ដែលជាកម្លាំងលោតឆត្រសម័យសមាហរណកម្មត្រីភាគី ក៏បានបំផុសផ្អើលពេញប្រទេសនូវសភាពការណ៍ថាវៀតណាមទន្ទ្រានកាន់កាប់នៅភូមិដូង ខេត្តស្វាយរៀង ហើយពួកខ្លួន​កំពុង​ស្វិតស្វាញបូជាខ្លួនមិនព្រមឱ្យវៀតណាមកាន់កាប់ ( តែទីតាំងនោះវៀតណាមនៅតាំងពីដើម ) ។ ហើយពួកគេក៏រួចខ្លួនមិន​ទៅ​ច្បាំងថែមទាំងទទួលការកោតសរសើរពីអ្នកមិនដឹងរឿងនោះទៀត ។ ចុះពេលនេះ ? ពួកគេបានដកពិសោធន៍រឿងពីរ ។”

ឯកឧត្តមបន្តថា ជ័យជម្នះក្នងការបោះឆ្នោតឆ្នាំ ២០១៨ គឺជាជ័យជម្នះភ្លូកទឹកភ្លូកដី ព្រោះកម្ពុជាឈ្នះថៃទាំងលើផ្នែកច្បាប់ ទាំង​លើសមរភូមិ ( ថៃស្លាប់រហូតដល់ឧត្តមសេនីយ ) ហើយជ័យជម្នះសម្បើមក្នងការបោះឆ្នោតកន្លងមក ទោះជាក្រុម​ប្រឆាំង​យកលេស​ថាពួកខ្លួនត្រូវគាបសង្កត់ក្តី ក៏គេយល់ច្បាស់ណាស់ថាគឺជ័យជម្នះស៊ីហ្គេមនៅភ្នំពេញ ដែលជាកត្តាជំរុញឱ្យមានជ័យជម្នះនេះ ។ ហេតុ​នេះ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកាតាលីករ ( Catalyst ) នៃជ័យជម្នះរបស់គណបក្សប្រជាជននៅឆ្នាំ ២០២៨ ជាមិនខាន ។ ហេតុនេះ យុទ្ធសាស្ត្ររបស់គេគឺយករឿង CLV បំបាក់ ហ្វូណនតេជោ ហើយបើគេអាចរុញអោយក្លាយជាអំពើហឹង្សាទៀតនោះ ទៅផ្តួលរាជរដ្ឋាភិបាលមិនបានយ៉ាងហោចណាស់យកឈាមមនុស្សដែលគេបោកបានលាបលើព្រែកជីកហ្វូណនតេជោដែរ ។ តែ​ពេលនេះ ធ្វើអ្វីមិនទាន់បាន គេខំលើករឿងសហប្រតិបត្តការសេដ្ឋកិច្ចតាំងពី ២០ ឆ្នាំជាងជាមួយវៀតណាម ឡាវ មកបំភ័ន្ត ទាំងគ្មានឯកសារសរសេរណាមួយបន្ទាត់ ក្នុងពេលដែលមេបក្សប្រឆាំងមួយចុះហត្ថលេខាជាលាយលក្ខណ៍អក្សរប្រគល់ខេត្ត ៤ របស់ខ្មែរឱ្យវៀតណាម ស អាចធ្វើសកម្មភាពបានដោយសេរីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមដែលផ្ទុយទៅនឹងធម្មនុញ្ញអង្គការ​សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង រដ្ឋធម្មនុញ្ញរបស់កម្ពុជាថែមទៀត ។មួយមាត់ទទេរ មួយមានក្រដាស តែគេបិទមាត់ឈឺង ។”

ក្នុងសំណេរបន្ថែមមួយទៀត ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្ថែមថា មានអ្នកផ្ចាញ់រឿងមេបក្សប្រឆាំងមួយចុះហត្ថលេខាជា​មួយវៀត​ណាម ស ឱ្យគេធ្វើសកម្មភាពសេរីលើខេត្តឦសានខ្មែរប្រឆាំងរដ្ឋាភិបាលក្រុងហាណូយ ថាម៉េចមិនយកភស្តុតាងបញ្ចេញមក ។ ត្រង់នេះ ខ្ញុំសូមសរសើរក្មួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលយល់ថា មិនគួរគប់​ភក់ដាក់គ្នារឿងខ្មែរកាត់ដីឱ្យវៀតណាមទេ ។ នេះជាគំនិតដ៏ប្រពៃដែលបង្ហាញពីភាពចាស់ទុំរបស់នាយករដ្ឋមន្ត្រីក្មេង ( ក្មេងទាក់​ទងនឹងអាយុខ្ញុំ មិនមែនក្មេងរឿងនយោបាយទេ ) ព្រោះចង់ការពារអ្នកនយោបាយខ្មែឱ្យថ្លៃថ្នូរបន្តិចឡើង ។ តែភស្តុតាងនៅមាន សូមទាក់ទងស្ថាប័នដែលមានសមត្ថកិច្ច ។ ក្នុងឋានៈជាអ្នកដែលនៅរួមរស់ក្នុងប្រទេសនេះជាង ៧០ ឆ្នាំ ខ្ញុំគ្រាន់តែលើកឡើង​ពីអ្វីដែលកើតមានឡើងប៉ុណ្ណោះ តែមិនបានជេរច្រាសឆ្អេះអ្នកណាម្នាក់ទេ ។”
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner