នាយករដ្ឋមន្ត្រីជប៉ុន Kishida មិនបន្តឈរឈ្មោះធ្វើជាប្រធានបក្ស

តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក របស់ជប៉ុន មានដូចជា NHK និង Kyodo បានចេញផ្សាយ នៅថ្ងៃពុធនេះថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន មានបំណងចាកចេញ ពីបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើស ប្រធាន គណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ដែលគ្រោងនឹងរៀបចំឡើង នៅខែកញ្ញា ឬ មានន័យថា លោកនឹងចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី។

បើតាមប្រភពទាំងនេះ បានឲ្យដឹងថា លោក Kishida បានជូនដំណឹងដល់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ អំពីចេតនា របស់លោកបែបនេះ។ លោក Kishida គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ បញ្ជាក់លម្អិត បន្ថែម។

លោក Kishida អាយុ ៦៧ឆ្នាំ បានចូលកាន់តំណែង តាំងពីខែតុលាឆ្នាំ ២០២១ ប៉ុន្តែ ការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពរបស់លោក ធ្លាក់យ៉ាងខ្លាំង នៅចំពោះមុខការឆ្លើយតបទៅនឹងការកើនឡើងតម្លៃទំនិញ ដែលប៉ះពាល់ដល់ប្រាក់ចំណូល របស់ប្រជាជនជប៉ុន។

អ្នកស្នងតំណែងថ្មី នឹងប្រឈមមុខភាពតានតឹងភូមិសាស្ត្រនយោបាយ និងការវិលត្រឡប់ ដ៏មានសក្តានុពល របស់លោក Donald Trump បើលោកជាប់ឆ្នោតធ្វើប្រធានាធិបតីសហរដ្ឋអាមេរិក ឡើងវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner