ការប្រគំតន្ត្រីសប្បុរសធម៌នៅប្រទេសកម្ពុជាប្រចាំឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា

ភ្នំពេញ៖ ការប្រគំតន្រ្តីសប្បុរសធម៌ Heart​ Beats នៅប្រចាំឆ្នាំ ២០២៤ នៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា​នឹងប្រារព្ធធ្វើនៅថ្ងៃទី៨ ខែកញ្ញាខាងមុខនៅអគារ​ Factory រាជធានីភ្នំពេញ។នេះបើតាមការ ប្រកាសឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៤ ។

ពិធីបើកសម្ពោធកម្មវិធីការប្រគំតន្ត្រីសប្បុរសធម៌​ HeartBeats ជាផ្លូវការនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប។អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា វត្តមានរបស់គណៈអធិបតី​បាន​បន្ថែម​នូវ​ភាពលេចធ្លោ​ និងគុណតម្លៃនៃកម្មវិធី ហើយពិសេសជាងនេះ ទៅទៀត នេះបានបង្ហាញពីការគាំទ្រពីសំណាក់រាជ​រដ្ឋាភិបាលក្នុង​សកម្មភាព​សង្គម​មួយនេះ។

ត្រឡប់មកនិយាយអំពីការប្រគំតន្ត្រីសប្បុរសធម៌ Heart Beats ជាប្រភេទតន្រ្តីបែប រ៉ក់ (Rock) និង រ៉ូល(Roll) ដែលអាចជួយកាត់​បន្ថយភាពតានតឹង បំបាត់នូវភាពសោកសៅ និងទុក្ខកង្វល់របស់ អ្នកចូលរួម។ ទស្សនិកជន​ នឹង​ទទួល​បាន​បទពិសោធន៍​ ដែលមិន​អាច​បំភ្លេចបាន ដោយមានឱកាសផ្សារភ្ជាប់អារម្មណ៍​របស់​ពួកគេជាមួយតន្ត្រី និងទទួលបាន​មកវិញនៅក្ដីសង្ឃឹម និង​ការបំផុសគំនិត​ថ្មីៗបន្ថែម ទៀត។

តាមរយៈការប្រគំតន្ត្រីនេះមានគោលបំណងរៃអង្គាសថវិកាដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនៃគម្រោង​ One Village One Libary ឬ ភូមិមួយ បណ្ណាល័យមួយ​ ដោយអង្គការ​​ International Youth for a Better World។ គំនិតផ្តួចផ្តើមនេះធ្វើឡើង ដោយមាន​បំណង​ក្នុងការជួយ សាងសង់បណ្ណាល័យទៅដល់សិស្សានុសិស្សនៅតំបន់ជនបទ ។

កញ្ញា គង់ សុខគាង នាយកតំណាងប្រទេសនៃអង្គការInternational Youth for a Better Worldបានចែករំលែកពី​ចក្ខុវិស័យ​របស់​អង្គការ ដោយបានលើកឡើងថា អង្គការ បានខិតខំធ្វើការដើម្បី ផ្តល់ឱ្យកុមារ នៅតំបន់ដាច់ស្រយាល នូវលទ្ធភាពទទួលបានចំណេះ​ដឹង និងការ បំផុសគំនិត ដោយធានាថាពួកគាត់អាចបន្តក្ដីសុបិនរបស់ពួកគាត់។

ក្នុងកម្មវិធីប្រគំតន្រ្តីនេះដែរ សម្រាប់វគ្គសំណួរចម្លើយមានការចូលរួមពី តារាកិត្តិយស និងភ្ញៀវកិត្តិយសរួមមាន S.A.M កញ្ញា Sophia Kao លោក ថុល សុភិទិ លោក​ ជិន ថូមីត កញ្ញា គង់ សុខគាង និងលោក ជំទាវឧកញ៉ា ស្រ៊ាត មុំសុភា ដោយពួកគាត់​បានចែករំលែក ចំណាប់ អារម្មណ៍ទាក់ទងនឹងតន្រ្តី ការរួមចំណែកក្នុងការប្រគំ​តន្រ្តីសប្បុរសធម៌ និងការប្ដេជ្ញាចិត្តក្នុងការសហការ​គាំទ្រទៅដល់វិស័យអប់រំ ដែលជា វិស័យដ៏មានសារៈសំខាន់សម្រាប់ធនធានកម្ពុជាជំនាន់ក្រោយ។

ស្របពេលជាមួយគ្នានេះដែ​រ S.A.M​ ផលិតករ និងសិល្បករដឹកនាំ នៃការប្រគំតន្ត្រីសប្បុរសធម៌ Heart​ Beats ពិតជាមានភាព
សប្បាយ​រីករាយក្នុងការប្រកាសឱ្យបានដឹងថា ការប្រគំតន្រ្តីសប្បុរសធម៌ Heart​ Beats រំពឹងថានឹងអាចទាក់ទាញទស្សនិកជនឱ្យ​ចូលទស្សនា ប្រហែលចំនួន ៣០០០នាក់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធីប្រគំ​តន្រ្តីសប្បុរសធម៌មួយនេះនឹងមានការសម្ដែង​ពិសេសៗ ពីសំណាក់ សិល្បករ ដែលពោរពេញទៅដោយទេពកោសល្យ និងភាពល្បីល្បាញ។

អ្វីដែលកាន់ពិសេសជាងនេះទៅទៀត លោក ថុល សុភិទិ និងកញ្ញា Sophai Kao​ បានចែករំលែកពីហេតុផល ដែលជំរុញឱ្យអ្នក​ទាំងពីរចូលរួមសហការក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌មួយនេះ ។

កញ្ញា​ Sophea Kao​ បានបញ្ជាក់ថា៖​​​ “ខ្ញុំ មានបំណងចែក រំលែកនៅអ្វីដែលខ្ញុំមាន ផ្ដល់ទៅកាន់អ្នកដែល​ត្រូវការ”។ រួមជាមួយ​គ្នានេះដែរ លោក ថុល សុភិទិ បានបន្ថែមទៀតថា ៖​ “ពួកយើង សង្ឃឹមថា ការចូលរួមរបស់ពួកយើង ជាផ្នែកមួយ ដ៏សំខាន់ក្នុងការ​ជួយ​ទៅដល់វិស័យអប់រំ និងអនាគតរបស់យុវជនជំនាន់ក្រោយ”។

ការប្រគំតន្ត្រីសប្បុរសធម៌ Heart Beats ដែលនឹងមានការចូល រួមពីសិល្បករដ៏មានទេពកោសល្យ និងល្បីៗជាច្រើនដួងដូចជា S.A.M លោក​ ថុល សុភិទិ កញ្ញា Sophia Kao លោក Ting Tong កញ្ញា ចំរើន សុភា កញ្ញា Run Syra លោក ច័ន្ទ អ៊ីតាន
រួមជាមួយក្រុមតន្ត្រី ​Escapes។ លើសពីនេះទៅទៀតជួបជាមួយ នឹងពិធីករ ពិធីការិនី ពោរពេញទៅដោយវោហាស័ព្ទ ស្រស់ស្អាត ស្រស់សង្ហារ គឺ លោក ​ដេវិដ និងកញ្ញា កាម៉ុនរ៉ាត់ ។

សម្រាប់តម្លៃសំបុត្រ Early Bird មានតម្លៃ ៥ ដុល្លារ ដែលនឹងមានរយៈ ពេលរហូតទៅដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤។ចំណែក​តម្លៃសំបុត្រធម្មតា មានតម្លៃ ៧ ដុល្លារ ដោយអតិថិជនអាច ទិញតាមរយៈគេហទំព័រ Livebywonderpass។ ​ មិនត្រឹមតែប៉ុណ្ណោះ​ ការប្រគំតន្ត្រីនេះ ក៏មានការទទួលការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន ដែលមានការចាប់អារម្មណ៍ផងដែរ។​ អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ការចូលរួមរបស់ទស្សនិកជន នឹងទទួលបានភាពសប្បាយរីករាយឥតកាត់ថ្លៃបាន ព្រមទាំង
រួមចំណែកជួយទៅដល់សហគមន៍ទៀតផង៕
អត្ថបទ៖ទីផ្សារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner