កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
(ខេត្តកំពង់ចាម)៖ នៅព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។
សម្រាប់របៀបវារៈនៃកិច្ចប្រជុំ រួមមាន ៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលលកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី០១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែកក្កដា និងលើកទិសដៅប្រចាំខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងគម្រោងចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី គម្រោងចំណូល-ចំណាយថវិកា របស់មន្ទីរសុខាភិបាល នៃរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥។
៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកភារកិច្ចជូនសមាជិក សមាជិកាក្រុមប្រឹក្សា។
៧-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណ:កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតលេខាធិការដ្ឋាន នៃគណ:កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត។
៨-បញ្ហាផ្សេងៗ ៕
លី ពៅ