កិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “ការអភិរក្សប្រាសាទ

ការគ្រប់គ្រងទឹកនិងព្រៃឈើ ការស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ កំណាយបុរាណវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ICC-Angkor” នៃកម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិនិត្យ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការ ICC-Angkor លើកិច្ចការរក្សាតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ តាមរយៈការថែរក្សា អភិរក្សបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី ដែលជាសមាសធាតុមិនអាចខ្វះបាននៃតំបន់ឧទ្យានអង្គរ។

ការគ្រប់គ្រងការសាងសង់ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីរក្សាឱ្យបាននូវបូរណភាព (Integrity) និងសភាពដើម (Authenticity) នៃ អង្គរ ការលើកកម្ពស់ជីវភាព “អ្នកស្រុកអង្គរ” តាមរយៈការបង្កើតជម្រើសមុខរបរកសិកម្ម និងសេវាទេសចរណ៍ ការថែរក្សា ជួសជុស ស្ដារ និងសាងសង់សំណង់ធារាសាស្ត្របុរាណ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដើម្បីគ្រប់គ្រងធនធានទឹកក្នុងតំបន់សៀមរាប អង្គរ ការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់ឧទ្យានអង្គរ ការសម្អាត ជួសជុល និងថែទាំប្រាង្គប្រាសាទ ការធ្វើកំណាយបុរាណវិទ្យា និងការកំណត់ទីតាំងបុរាណដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ។

១២ សីហា ២០២៤

📷 MLMUPC

#ams1minute

ads banner