សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ សីហា ២០២៤
១. ៧ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង១៨% – FN
២. កម្ពុជានាំចេញអង្ករជិត ៣៨ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ បានចំណូលជាង ២៨០លានដុល្លារ រយៈពេល៧ខែ ឆ្នាំ២០២៤ – កម្ពុជាថ្មី
៣. ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសរួមគ្នាជាង ៣លាននាក់ កើន ២២% ពីជាង ២លាននាក់ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍
៤. ចិន ប្រកាសគាំទ្រអ៉ីរ៉ង់ នៅក្នុងកិច្ចការការពារអធិបតេយ្យ និងសន្តិសុខរបស់ខ្លួន – Reuters
៥. អាមេរិក ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក ទៅមជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងអ៉ីរ៉ង់ – អ៉ីស្រាអែល – AFP
#ams1minute