ព្រះមហាក្សត្រកម្ពុជា យាងនិវត្តន៍ពីប្រទេសចិន បន្ទាប់ពីបានយាងបំពេញ​ព្រះរាជទស្សនកិច្ច ៣ថ្ងៃ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិវត្តន៍ពីសាធារណៈរដ្ឋប្រជាមានិតចិន មកដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា វិញហើយ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបានព្រះអង្គ យាងបំពេញព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃ ។

អញ្ជើញថ្វាយព្រះរាជដំណើរ នៃការយាងមកដល់របស់ព្រះអង្គ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សម្ដេច ឯកឧត្តម លោកជំទាវ ជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត ។

ដោយឡែក ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះ ផងដែរ ។

សូមរំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ទីដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តទៅ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner