គម្រោងផ្លូវជាតិលេខ៧ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) រហូតដល់ ចំណុចបញ្ចប់ នៅ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់) សម្រេចការ​សាងសង់បាន៩៧%ហើយ

(ភ្នំពេញ)៖ សមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ដែលមាន ប្រវែង ១៩៨,១០គីឡូម៉ែត្រ សម្រេចការសាងសង់ភាគរយសម្រេចបាន ៩៧% ដោយចំណុចចាប់ផ្ដើមពី ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) រហូតដល់ ចំណុចបញ្ចប់ នៅ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់) ។

គម្រោងសាងសង់ផ្លូវជាតិលេខ៧ នេះជាប្រភេទផ្លូវ កម្រាលកៅស៊ូAC ដោយបាន ចាប់ផ្ដើមស្ដារឡើងវិញកាលពី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្រោយ​និង​បញ្ចប់ការសាងសង់ នៅ ខែសីហា ឆ្នាំ២០២៤ ។

បច្បុប្ននេះ ផ្លូវជាតិលេខ៧ សមិទ្ធផលនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាង​ធំធេង​ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើរ​របស់​បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner