បងប្អូនប្រជាពលរដ្ឋដែលបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជន គាំទ្រសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺ ដើម្បីពង្រឹងសន្តិភាព និងអភិវឌ្ឍន៍បន្ត

អត្ថបទដោយ៖
ជាវ ចន្ធូ

(ពោធិ៍សាត់)៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសងរោងចក្រដំឡើងរថយន្តអគ្គីសនី របស់ក្រុមហ៊ុនហ្សូម៉ូធ័រ ខេមបូឌា ឯ.ក កាលពីថ្ងៃទី១៨ នៅក្នុងស្រុក ក្រគរខេត្ត ពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ពោធិ៍សាត់ បានថ្លែងគូសបញ្ជាក់ថា សន្លឹកឆ្នោតពុកម៉ែបងប្អូនទូទាំងប្រទេសរួមនិងពុកមែបងប្អូននៅខេត្តពោធិ៍សាត់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនឱ្យសម្តេចយកពេលវេលាដើម្បីដែរលេងនោះទេ គឺបោះឆ្នោតឱ្យសម្តេចធិបតី ពង្រឹងសន្តិភាព និងជំរុញការអភិវឌ្ឍបន្ត។

ក្នុងនោះ សម្តេចធិតី ហ៊ុន ម៉ាណែត លោកខិតខំណាស់ លើការងារអភិវឌ្ឍបន្តនូវហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យមានវិស័យអប់រំ សុខាភិបាល អគ្គីសនី ទូរគមនាគម ។ល។ ដើម្បីប្រទាក់ក្រឡាគ្នាជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យទៅដល់មួយកម្រិតទៀត ដែលយើងទាំងអស់គ្នាចង់បាននោះ គឺអនាគត ដែលល្អជាងបច្ចុប្បន្នច្រើន តែយើងត្រូវចូលរួមជួយទាំងអស់គ្នា។

ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកថា មុនសម្តេច មហាបវរធិតី ចូលកាន់តំណាងជានាយករដ្ឋមន្រ្តី មុនការបោះឆ្នោត កាលពីឆ្នាំ២០២៣ សភាពការណ៍វិឌ្ឍច្រើនណាស់នៅលើពិភពលោក រាប់ទាំងប្រទេសស៊ូដង់មួយផងដែរ។ ប្រទេសមួយនេះ ធ្លាប់ជាប្រទេសអភិវឌ្ឍន៍មួយនៅក្នុងតំបន់អាហ្វីច ដែលមានប្រជាពលរដ្ឋលើសកម្ពុជាដល់ទៅជាង៣ដង ប៉ុន្តែដោយសារតែការបាក់បែកជាតិរបស់ប្រទេសស៊ូដង់ ធ្វើឱ្យមានសង្រ្គាមស៊ីវិលកើតឡើង កាប់ចាក់គ្នា ដោយយករាជធានីជាកន្លែងសមរភូមិ ធ្វើឱ្យមានមនុស្សស្លាប់ជាច្រើន និងប្រជាពលរដ្ឋជាង២លាននាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចោលផ្ទះសំបែងទៅសុំជ្រកកោណជាមួយប្រទេសដទៃ។

ដោយឡែកនៅប្រទេសកម្ពុជាយើងចេញពីការបោះឆ្នោតដោយប្រជាធិបតេយ្យយ៉ាងពេញលេញ មួយឆ្នាំក្រោយមកយើងមានសាមគ្គីភាពផ្ទៃក្នុងល្អ យើងការពារបូរណភាពទឹក បានខាងលិច បានខាងកើត បានខាងជើង និងបានខាងត្បូង តាមផែនទីដែលព្រះបុរមរតនៈកោតយកទៅដង្កល់ទុកនូវអង្គការសហប្រជាជាតិ។ដូច្នោះជិតមួយឆ្នាំ នៃការចូលកាន់តំណែងរបស់សម្តេចធិតីទេ ប៉ុន្តែការអភិវឌ្ឍត្រូវបានជំរុញ ។

ក្នុងនោះ ក៏មានខេត្តពោធិ៍សាត់មួយដែរ ដែលទទួលបាននូវសមិទ្ធផលថ្មី បានជួយលើកកម្ពស់សេដ្ឋកិច្ច គឺ ការទាក់ទាញអ្នកវិនិយោគមកបោះទីតាំងរោងចក្រដំឡើង និងផលិតជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ដែលផ្តល់ឱកាសការងារជាច្រើនកន្លែងជូនប្រជាពលរដ្ឋ ។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមទៀតថា ដ៏រាបណាមានសម្តេចតេជោ ហ៊ុន សែន នៅឈរជើង ដ៏រាបណាមានសម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដ៏រាបណា មានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានិងទទួលបានឯកភាពទឹកដី និងការអភិវឌ្ឍ។

ឯកឧត្តម អះអាងថា រោងចក្រដំឡើងរថយន្តអគ្គីសនីដែលកំពុងបុកគ្រឹះសាងសងនៅលើទឹកដីខេត្ត ពោធិ៍សាត់នេះ មិនមែនជារោងចក្រទី១របស់កម្ពុជា ហើយរោងចក្រនេះ គឺជារោងចក្រទី១ដែលដំឡើងរថយន្តដើរដោយអគ្គីសនី មិនប្រើប្រាស់ប្រេងមួយដំណក់ ដែលជួយដល់ការមិនបំពុលបរិស្ថាន និងជួយដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់ ព្រោះរថយន្តទាំងអស់ដែលដំឡើងនៅទីនេះ មានរថយន្តសម្រាប់ជិះលក្ខណៈគ្រួសារនិងរថយន្តដឹកជញ្ជូនធនធំៗផងដែរ។

យោងតាមការបញ្ជាក់ របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃ គណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ មានរោងចក្រសហគ្រាសនិងក្រុមហ៊ុន ឯកជនមានចំនួន៣១៥កន្លែង ដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តបានយ៉ាងច្រើនកន្លែង ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ក្រុមហ៊ុនហ្សូម៉ូធ័រមួយនេះ និងចូលរួមចំណែកយ៉ាងសំខាន់ជាមួយខេត្តពោធិ៍សាត់ ដើម្បីជួយលើកម្ពស់សុខមាលភាព និងជីវភាពប្រជាពលរដ្ឋបានមួយចំណែកថែមទៀត ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរឱ្យដឹងដែរថា ខេត្តពោធិ៍សាត់ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជាឈានឡើងឆ្ពោះទៅប្រទេសមានចំណូលធម្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០២៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០នាពេលខាងមុខ៕

រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner