ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី នឹងនិមន្តដល់ស្រុកស្នួលខេត្តក្រចេះ ក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន នារសៀលថ្ងៃនេះ !
អត្ថបទដោយ៖
ឈឹម សុផល
ក្រចេះ៖ តាមកម្មវិធីគ្រោងទុក ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នឹងនិមន្តទៅដល់ស្រុកស្នួល ខេត្តក្រចេះ ក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។
តាមកម្មវិធីដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី គឺទៅកាន់ខេត្តចំនួន០៤ មានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។
សូមជម្រាបថា ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២០សីហានេះក៏ បានអញ្ជើញចុះពិនិត្យការងារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមវរៈសេនាតូចនគរបាលការពារព្រំដែនគោក៦១៩ និងទីស្នាក់ការច្រកទ្វារព្រំដែនត្រពាំងស្រែ ដើម្បីទទួលដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី មកកាន់ខេត្តក្រចេះ ៕
ដោយ:ឡូង សំបូរ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។