ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តជួបប្រជាពុទ្ធបរិស័ទ​តាមខ្សែបន្ទាត់ព្រំដែនបួនខេត្ត

កំពង់ចាម៖ដោយនិមន្តចេញដំណើរពីខេត្តកំពង់ឆ្នាំងវេលា​ម៉ោង​៨ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បាននិមន្តមកខេត្តកំពង់ ចាមវេលាម៉ោងជាង១០ព្រឹក​សម្រាប់ដំណើរនិមន្តទស្សនកិច្ចនិងជួបប្រជាពុទ្ធបរិស័ទតាមខ្សែ បន្ទាត់ព្រំដែនទៅកាន់ខេត្តចំនួន បួន គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា​និងបញ្ចប់នៅថ្ងៃទី២៤ ខែសីហាត្រឹមខេត្តស្ទឹងត្រែង ។

នៅខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២០ ខែសីហា ព្រះអង្គ ចន្ទ មុនី និមន្តចូលសំចតខ្លីនៅវត្តខេមវន្ត ហៅ វត្តបឹងស្នាយ ក្នុងសង្កាត់​សំបួរមាស ក្រុងកំពង់ចាម មុនបន្តដំណើរទៅស្រុកស្នួល ខេត្ត​ក្រចេះ ដោយមានការថ្វាយបង្គំទទួលពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។នៅទីនោះផងដែរ ព្រះធម្មវនវាសី​បណ្ឌិត ចន្ទ មុនីបានជួបពុទ្ធបរិស័ទនិងផ្ដល់ដំបូន្មាន ពិសេសយុវជនយុវនារីត្រូវចេះសាមគ្គីភាពមានការជឿជាក់លើថ្នាក់ដឹកនាំទើបប្រទេសជាតិមានសន្តិភាពរីកចម្រើនសម្បូរសប្បាយ។ព្រះអង្គដាស់តឿនថាបើជាតិបែកបាក់,សត្រូវជិតខាងមើលងាយ។ប្រទេសជាតិអាចធ្លាក់ក្នុងសង្គ្រាម,បង្កភាពវិនាសព្រាត់ប្រាស់។ព្រះអង្គមានថេរដីកាថាប្រទេសជាតិទើបឆ្លងផុតពីសង្គ្រាមបានជិត៤០ឆ្នាំ ហើយបានអភិឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ។

សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក ព្រះធម្មវនវាសី ចន្ទ មុនី នឹងបន្តទៅទស្សនកិច្ចតាមខ្សែបន្ទាត់ព្រំដែននៅ ស្រុកស្នួល​ខេត្តក្រចេះ ក្នុងថ្ងៃដដែល។លុះថ្ងៃទី២១ខែឆ្នាំដដែល​ព្រះអង្គនឹងបន្តនិមន្តទៅទស្សនកិច្ចនិងជួបពុទ្ធបរិស័ទ
តាមបន្ទាត់ព្រំដែនខេត្តមណ្ឌលគីរី,ថ្ងៃទី២២និមន្តទៅខេត្តរតនគីរី។ចំណែកថ្ងៃទី២៣និមន្តចេញពីខេត្តរតនគីរីឆ្ពោះទៅតាមបន្ទាត់ ព្រំដែនខេត្តស្ទឹងត្រែង។លុះព្រឹកឡើងថ្ងៃទី២៤ខែសីហានិមន្ត​បន្តទៅខេត្តព្រះវិហារនិងត្រឡប់មកខេត្តកំពង់ឆ្នាំងវិញ៕
ដោយ៖លី ពៅ

ads banner