សភាពការណ៍សណ្ដាប់ធ្នាប់សន្តិសុខសង្គមទូទាំងខេត្តបន្ទាយមានជ័យស្ងប់ស្ងាត់
អត្ថបទដោយ៖
គៀន ច័ន្ទហ៊ីន
បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត បានបញ្ជាក់ថាចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ស្ថានភាពទូទៅក្នុងខេត្តមានលក្ខណៈល្អ
ប្រសើរដោយប្រជាពលរដ្ឋកំពុងប្រកបរបររកស៊ីទទួលទាននិងបំពេញកិច្ចការងារធម្មតា បើទោះបីកាលពីប៉ុន្មានថ្ងៃមុននេះ មានក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសញុះញង់ប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍និងជំរុញឱ្យធ្វើការ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្តី។
ឯកឧត្តមបន្តថាក្នុងនាមគណៈបញ្ជាការឯកភាពនិងកងកម្លាំងអាជ្ញាធរមូលដ្ឋានការប្រឆាំងដាច់ខាតចំពោះជនអគតិទាំងឡាយ ណាមានចេតនាបង្កជាភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គមជាពិសេសប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។អាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះបានបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អបំផុត៕
ដោយ៖គៀន ច័ន្ទហ៊ីន