រកឃើញខ្មោចនាវាចម្បាំងនៅបាតសមុទ្រស្កុតឡេន
ឡ្ងងដ៍ : ក្រុមអ្នកមុជទឹកអង់គ្លេសនៅដើមសប្តាហ៍នេះបានការរកឃើញខ្មោចនាវាចម្បាំងអាយុ១១០ឆ្នាំ Royal Navy របស់កងទ័ពជើងទឹកអង់គ្លេស ដែលបានលិចចូលទៅក្នុងសមុទ្រនៃប្រទេសស្កុតឡេន ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី១។
លោក Paul Downs ដែលស្ថិតក្នុងចំណោមអ្នកមុជទឹក និងបានថតវីដេអូពីនាវានោះ បានរៀបរាប់ថា នេះជាការរកឃើញដែលមិនគួរឱ្យជឿ ពីព្រោះរូបរាងរបស់នាវានេះស្ទើរតែនៅដូចដើមទាំងស្រុង។
នាវាចម្បាំងនេះជាប្រភេទ HMS Hawke បានលិចចូលសមុទ្របន្ទាប់ពីរងការវាយប្រហារដោយមីស៊ីល torpedo របស់អាល្លឺម៉ង់ ក្នុងខែតុលា ឆ្នាំ ១៩១៤។
ក្រុមនាវិកនៅក្នុងនាវាចម្បាំងនេះចំនួន ៧០នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ខណៈជាង ៥០០នាក់ទៀតបានបាត់បង់ជីវិត។
ក្រោយរងការវាយប្រហារ នាវានេះបានឆាបឆេះ និងផ្ទុះ ហើយជាង៨នាទីបន្ទាប់ វាបានលិចបាត់ក្នុង ជម្រៅជាង ១០០ម៉ែត្រនៅសមុទ្រខាងជើង នៃប្រទេសស្កុតឡែន។
នាវានេះបានដំណើរការជាលើកដំបូងក្នុងឆ្នាំ ១៨៩១ និងមានប្រវែងជាង១១៨ម៉ែត្រ និងទទឹងជាង ១៨ម៉ែត្រ។
ក្រុមអ្នកមុជទឹកស្វែងរកនាវាលិចក្នុងសមុទ្រកាលពីសង្គ្រាមលោកលើកទី១គឺក្រុម Lost in Waters Deep បានចាយពេលអស់រយៈពេលជាច្រើនឆ្នាំទម្រាំអាចរកនាវាចម្បាំងនេះឃើញ។ មិនទាន់មានព័ត៌មាននៅឡើយថា អង់គ្លេសនឹងស្រង់ខ្មោចនាវានេះចេញពីសមុទ្រស្កុតឡេនឬយ៉ាងណា៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា