អូស្ត្រាលីបង្កើតកសិដ្ឋានសូឡា លក់ភ្លើងឲ្យសិង្ហបុរីតាមបាតសមុទ្រ

កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធនេះ បានអនុម័តផែនការបង្កើតកសិដ្ឋានផលិតថាមពលពីពន្លឺព្រះអាទិត្យឬសូឡា ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក ដើម្បីលក់ភ្លើងអគ្គិសនីតាមរយៈខ្សែកាបក្រោមបាតសមុទ្រទៅភាគខាងជថើង ប្រទេសសិង្ហបុរី។
 
គម្រោងនេះមានតម្លៃ ២៤ពាន់លានដុល្លារ ដែលនឹងសាងសង់ឡើងនៅលើផ្ទៃដីទំហំ ១២.០០០ហិកតា ស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ហើយទទួលបានការគាំទ្រពីមហាសេដ្ឋីបច្ចេកវិទ្យា និងសកម្មជនបៃតង លោក Mike Cannon-Brookes ដែលនឹងបង្កើតការងារចំនួន១៤.០០០កន្លែង។
 
គម្រោងនេះនឹងផ្គត់ផ្គង់ថាមពលរហូតដល់ ៦ជីហ្គាវ៉ាត់ ក្នុងនោះថាមពលទំហំ ៤ជីហ្គាវ៉ាត់ក្នុងមួយម៉ោងសម្រាប់ការប្រើប្រាស់ក្នុងស្រុកដែលអាចផ្គត់ផ្គង់ភ្លើងដល់លំនៅដ្ឋានប្រមាណ ៣លានខ្នង ខណៈថាមពលទំហំ ២ជីហ្គាវ៉ាត់ទៀតនឹងត្រូវបញ្ជូនទៅក្រៅ។
 
ប្រភព: AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner