អ៊ីស្រាអែលសម្លាប់មេក្រុមសកម្មប្រយុទ្ធម្នាក់ទៀត

បរទេស៖ កាលពីថ្ងៃពុធ យោធាអ៊ីស្រាអែលបានសម្លាប់ លោក Khalil Maqdah ដែលគេស្គាល់ថា ជាមេដឹកនាំកំពូលម្នាក់ នៃក្រុមសកម្ម្រយុទ្ធ ប៉ាឡេស្ទីន Fatah
នៅប្រទេសលីបង់។

ជាការសម្លាប់ នៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទើបបានបញ្ចប់ដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ា ក្នុងគោលបំណងសម្រេចឲ្យមានបទឈប់បាញ់ នៅហ្គាហ្សា។

ក្រុម Hamas បាននិយាយថា លោក Maqdah ត្រូវបានសម្លាប់ នៅជិតទីក្រុង Sidon ភាគខាងត្បូង នៃប្រទេសលីបង់។ ជាការកត់សម្គាល់ កាលពីខែកក្កដា អ៊ីស្រាអែល ទើបបានសម្លាប់មេដឹកនាំហាម៉ាស នៅអ៊ីរ៉ង់ និងយោធាជាន់ខ្ពស់ ហេសបូឡាស នៅលីបង់ ហើយការស្លាប់មន្ត្រីកំពូល Fatah ម្នាក់នេះទៀត នាំឲ្យមានការការភ័យខ្លាច នៃការផ្ទុះសង្គ្រាមតំបន់ កាន់តែធំឡើង ត្បិតអី អ៊ីរ៉ង់បានប្តេជ្ញាសងសឹក នឹងអ៊ីស្រាអែល។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋានទ័ពអាកាស Ramat David នាភាគខាងជើង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់សេណារីយ៉ូណាទាំងអស់ ទាំងការការពារ និងការវាយបក»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner