តំណាងរាស្រ្តមណ្ឌលរតនគិរី ញ្ជើ​ញ​ជួប​សំ​ណេះសំណាលសួរសុខទុក្ខ កងកម្លាំងប្រដាប់ អាវុធដែលឈរជើងការពារព្រំដែន ក្នុងភូមិសាស្រ្តស្រុកអណ្តូង មាសខេត្តរតនគិរី

អត្ថបទដោយ៖
គតិ យុត្ត

រតនគិរី៖ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បាន​អញ្ជើ​ញ​ចុះ​ជួប​សំ​ណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែន និងពិនិត្យបង្គោលព្រំដែន ដែលបានបោះរួច តាមបណ្តោយខ្សែក្រវ៉ាត់​ព្រំដែន រវាង​ព្រំ​ប្រទល់កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាសខេត្តរតនគិរី។កាលពី​ព្រឹក​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

នៅក្នុ​ងឱកាសនោះ ឯកឧត្តម គិត ទ្រី បានជួបសំេណះសំណាលជាមួយកងកម្លាំង​​វរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ២០៣ ដោយបានកោតសសើរ និង​ថ្លែងអំណរគុណដល់កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារ​បូរណៈភាព​ទឹកដី ជាពិសេស គឺតស៊ូរបស់កងកម្លាំងមិនគិតការលំបាក។

ឯកឧត្តម តំណាងរាស្រ្តបានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវរួមសហការគ្នាសាមគ្គីភាព​ផ្ទៃក្នុង ទំនាក់ទំនងកិច្ចសហការជាមួយប្រទេសភូមិផងរបងជាមួយគ្នា បន្តខិតខំ​យកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ទន្ទឹមនឹងនេះឯកឧត្តមបានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុង​ឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែន នៅក្នុងភូមិសាស្រ្តនៃខេត្តរតនគិរី ត្រូវ​ថែទាំ​សុខភាព​ឲ្យបានល្អ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងឲ្យបានល្អប្រសើរ។

ទាក់ទង ទៅនឹងការលើកឡើងរបស់ក្រុមជ្រុលនិយម ដែលបានបំផុសព័ត៌មានញុះ​ញង់​ថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ខេត្តទាំង៤របស់កម្ពុជា ក្នុងនោះមានខេត្តរតនគិរី ទៅអោយប្រទេជិតខាង ឯកឧត្តម គិត ទ្រី បានបញ្ជាក់ថា មិនមានបាត់ដី និងបង្ខិត​បង្គោលព្រំដែនកម្ពុជាទៅណានោះទេ សូមប្រជាពលរដ្ឋ​ទាំងក្នុង និងក្រៅប្រទេស ទស្សនាកម្សាន្តផ្ទាល់ពីការអភិវឌ្ឍនៅតំបន់នេះ។ ជាក់ស្តែងស្ថានភាពនៅខ្សែ​បន្ទាត់ព្រំដែន និងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងភូមិ​សាស្រ្ត​នៃខេត្តរតនគិរី មិនមានបាត់ទៅណានោះទេ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានកសាងបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែន មិត្តភាព សន្តិភាព ជាមួយបណ្តាប្រទេសជិតខាង ជាពិសេស ប្រទេសវៀតណាម បានប្រមាណ៩០%រួចមកហើយ។

ឯកឧត្តម បញ្ជាក់ថា ស្រុកអណ្តូងមាសមានព្រំប្រទល់ជាប់ នឹងស្រុក​យ៉ាហឺដឺរ៉ាយ​ខេត្តកន្ទូមប្រទេសវៀតណាម។ ស្រុកអណ្តូងមាស បច្ចុប្បន្ន មានការអភិវឌ្ឍរីក​ចម្រើនលើគ្រប់វិស័យ ហើយក៏សូមឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូម​ចូលរួមទស្សនាកំសាន្តនៅទឹកដីមួយនេះ ជាពិសេស ពិនិត្យតាមខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី ហើយកុំជឿតាមការញុះញង់របស់ក្រុម​ជ្រុលនិយមមួយក្ដាប់តូច ដែលថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ក​ម្ពុជា-ឡាវ-វៀតណាម គឺជាការកាត់ទឹកដី ឲ្យភាគីណា
មួយ គឺមិនពិតនោះទេ ។

ឯកឧត្តម បានអំពាវនាវដល់សាធារណជនទាំងអស់ និងកងកម្លាំងមានសមត្ថ
កិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវតែការពារ ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពសង្គម​និងសណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងប្រទេស មិនឲ្យ​ក្រុម​ឧទ្ទាមជ្រុល និយមណាមួយមកបំផ្លិចបំផ្លាញដល់សន្តិភាពបានជាដាច់ខាត។

នាឱកាសនោះដែរ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី បាននាំយកគ្រឿងឧបភោកបរិភោគជូនវរៈនគរបាល និងវរៈយោធាដែលឈរ
ជើងការពារព្រំដែន នៅក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ក្នុងមួយវរៈទទួលបាន មី១០កេស ត្រីខ ១កេស ទឹកសុីអុីវ៥យួរ ទឹកត្រី៥ យួរ ទឹកសុទ្ធ១០យួរ និង
អង្ករ១០បេ តូច៕

ដោយ ៖ គតិ យុត្ត

ads banner