ទឹកជំនន់ថៃស្លាប់មនុស្ស ៥នាក់ លិចស្រែ២ពាន់ហិកតា

បាងកក៖ មន្ត្រីរដ្ឋាភិបាលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើង ប្រទេសថៃ បានសម្លាប់មនុស្ស ៥នាក់ ជន់លិចដីស្រែជាង ២០០០ហិកតា ហើយផ្ទះរាប់ពាន់ខ្នង ត្រូវបានរងផលប៉ះពាល់។

នាយករដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn Shinawatra បានស្នើឲ្យមានជំនួយអន្តរាគមន៍ បញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត មាននៅក្នុងខេត្ត Chiang Rai, Nan និង Phayao។

ក្រសួងសុខាភិបាលបាននិយាយថា ក្រៅពីការស្លាប់មនុស្ស៥នាក់ ក៏មានមនុស្ស ៣២នាក់ផ្សេងទៀត បានរងរបួស ព្រោះគ្រោះទឹកជំនន់ ក្នុងរយៈពេលមួយខែ កន្លងទៅនេះ ផងដែរ។ ភាគខាងជើង ប្រទេសថៃ ត្រូវបានវាយប្រហារ ដោយភ្លៀងមូសុងខ្លាំង កាលពីសប្តាហ៍មុន ជាហេតុនាំឲ្យ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយកំពុងតាមដានកម្រិតទឹក នៅក្នុងខេត្តចំនួន៤២ ដោយព្រមានថា អាចកើតមានទឹកជំនន់ភ្លាមៗ ការបាក់ដី និង ការបាក់ច្រាំងទន្លេ។

គួររម្លឹកថា ទឹកជំនន់ធ្លាប់បានសម្លាប់មនុស្ស ជាង៥០០នាក់ និងបំផ្លាញផ្ទះរាប់លានខ្នង នៅទូទាំងប្រទេសថៃ កាលពីឆ្នាំ២០១១៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner