គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាល

មានប្រសាសន៍នៅក្នុងកម្មវិធីប្រកាសតំបន់វិនិច្ឆ័យសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន នៅឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាល សម្រាប់គិតគូរកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ហើយពួកយើងមកថ្ងៃនេះ គឺចង់ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបបន្ថែមថា ពេលនេះកម្មវិធីនេះ មិនមែនត្រឹមតែដើម្បីចែកដីជូនបងប្អូនប៉ុណ្ណោះទេ តែដើម្បីកែប្រែជីវិតរបស់បងប្អូនឱ្យកាន់តែមានភាពស្រស់បំព្រង តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ដើម្បីដាំដំណាំ ចិញ្ចឹមសត្វ និងគិតគូរលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឱ្យបងប្អូនមានជីវភាពល្អប្រសើជាងថ្ងៃម្សិលមិញ។

២១ សីហា ២០២៤

📷 MLMUPC

#ams1minute

ads banner