រយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបាននូវបញ្ហាចម្រូងចម្រាសក្នុងសង្គមនាពេលបច្ចុប្បន្ន។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីភូមិសាស្រ្តខេត្តប៉ៃលិន លោក សាយ សំអាល់ បានលើកឡើងនូវសមរភូមិ ៤ ធំៗ ដែលក្រសួងបាននិងកំពុងអនុវត្តរួមមាន៖
- សមរភូមិទី១៖ ការទ្រទ្រង់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធានាដំណើរការស្ថាប័ន កសាងជំនឿទំនុកចិត្តលើការដឹកនាំរួម។
- សមរភូមិទី២៖ ការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត ដើម្បីកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គមនាពេលបច្ចុប្បន្ន និងពង្រីកបន្ថែមចរន្តថវិកាជាតិ។
- សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ដែលរួមមានការពង្រឹងសមត្ថភាពមន្ត្រី ការលើកទឹកចិត្តមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការរៀបចំបន្ថែមនូវសេចក្ដីព្រាងច្បាប់ផ្សេងៗ។
- សមរភូមិទី៤៖ ការរៀបចំដែនដី ការរៀបចំទីក្រុង ទីប្រជុំជន បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជាដើម សំដៅប្រែក្លាយកម្ពុជាជាទឹកដីសុវណ្ណភូមិ។
២១ សីហា ២០២៤
📷 MLMUPC
#ams1minute