នៅឆ្នាំ២០២៤ តម្លៃមាសបានកើនឡើងជិត ២០%

ប្រទេសដែលស្ដុកមាសច្រើនជាងគេគឺអាមេរិក មានសរុប ៨ ១៣៣ តោន ស្មើនឹង ៦២៨ពាន់លានដុល្លារ។ អាឡឺម៉ង់ ជាប្រទេសទី២ ដែលស្ដុកមាសសរុប​ ចំនួន ៣​ ៣៥១ តោន តាមពីក្រោយដោយអ៊ីតាលីដែលមានស្ដុកចំនួន ២ ៤៥២តោន។

មាស​ ១/៥ ក្នុងពិភពលោកត្រូវបានរក្សាទុកដោយធនាគារកណ្តាល។ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ បណ្ដាធនាគារកណ្តាលនៅជុំវិញពិភពលោកបានទិញមាសស្ដុកទុកចំនួន ៤៨៣តោន។ តួកគឺជាអ្នកទិញមាសច្រើនជាងគេក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយទិញសរុប ៤៥ តោន​ ខណៈឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ២ ដោយទិញមាសសរុប ៣៧តោន – Visual Capitalist

#ams1minute

ads banner