អាជ្ញាធរជាតិអប្សរាសម្រេចកែសម្រួលពេលវេលាទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ
ភ្នំពេញ៖អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤បានជូនដំណឹងដល់សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់ស្តីពីការកែសម្រួលពេលវេលា បើក-បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការកែសម្រួលនេះក្នុងគោលដៅសម្រួលដល់ការទស្សនារបស់ភ្ញៀវជាតិ និងអន្តរជាតិឱ្យទទួលបានបទពិសោធន៍ទស្សនាមួយកម្រិតថែមទៀត ព្រមទាំងរក្សាបានទាំងសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរផងដែរ។
សូមជម្រាបថា ក្នុងសេចក្តីថ្លែងការណ៍ពិសេសកាលពីរាត្រីថ្ងៃទី២២ ខែសីហា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យកែសម្រួលម៉ោងបើក និងបិទ ឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរមានឱកាសទស្សនាកាន់តែសម្បូរបែប ពិសេស បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រលឹម ៕
ដោយ៖ មុនី
សូមជូនខ្លឹមសារសេចក្តីជូនដំណឹង
