ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិងសមាជិកសមាជិការ ក្រុមការងារគណបក្សប្រជាជនកម្ពុជា មកពីក្រុង/ស្រុក ទាំង១០ ខេត្តតាកែវ

(តាកែវ)៖ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង/ស្រុក ទាំង១០ និងគណៈអចិន្រ្តៃយ៍ខេត្តតាកែវ សរុបប្រមាណ ១០០រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងពីស្ថានភាពនៃការវិវត្តថ្មីៗរបស់សកលលោក ជាពិសេសស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសង្រ្គាម ដែលអាចជះឥទ្ធិពលដល់កម្ពុជាផងដែរ។

ឯកឧត្តម ក៏បានជម្រាបជូនអង្គប្រជុំអំពីចេទនាទុច្ចរិតរបស់ក្រុមអគតិដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខក្នុងសង្គម។

ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា អនុវត្តទិសដៅបន្តក្នុងការពង្រឹងសកម្មភាពរបស់គណបក្សនៅមូលដ្ឋាន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស សតិអារម្មណ៍ បន្តជំរុញការកសាង ពង្រឹងបក្ស ពិសេសក្នុងគ្រប់គ្រងស្រទាប់យុវជន ដើម្បីសម្រេចបាននូវគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner