ទឹកជំនន់នៅបង់ក្លាដែស ធ្វើឱ្យមនុស្សជិត ៣០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង

ដាកា : ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានជន់លិចផ្ទៃដីមួយភាគធំនៃប្រទេសបង់ក្លាដែស និងបង្ខំឱ្យប្រជាជនបង់ក្លាដែសជិត៣០០,០០០នាក់ ស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន។

ក្រសួងគ្រប់គ្រងមហន្តរាយបង់ក្លាដែស បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន មនុស្សចំនួន២៨៥,០០០នាក់ កំពុងស្នាក់នៅតាម កន្លែងជ្រកកោនបណ្តោះអាសន្ន ដើម្បីរត់គេចពីទឹកជំនន់ ខណៈប្រជាជនសរុប៤.៥លាននាក់បានរងផលប៉ះពាល់។

ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅបង់ក្លាដែស ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះដែរ ក៏បានឆក់យកអាយុជីវិតមនុស្សកើនឡើងដល់ ១៨នាក់ គិតត្រឹមថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤។

ប្រទេសបង់ក្លាដែសដែលមានប្រជាជនសរុប ១៧០លាននាក់នេះ តែងជួបប្រទះគ្រោះទឹកជំនន់ ជារៀងរាល់ឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលជំរុញឱ្យគ្រោះធម្មជាតិ ពិបាកប៉ាន់ស្មាន ហើយមានសភាពធ្ងន់ធ្ងរខ្លាំងឡើងៗ៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner