រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់​របស់រាជរដ្ឋាភិបាល

ក្រចេះ៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ​ជាក្តីកង្វល់​របស់រាជរដ្ឋាភិបាល និងបានដាក់ចុះវិធានការនានា ដើម្បីដោះស្រាយកង្វល់ និងលើក​ស្ទួយ​ជីវភាពរបស់ប្រជាពលរដ្ឋ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការ​ជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យា​បាល​ជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សា​និងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដែលដឹកនាំដោយឯកឧរ្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន​ក្រុមការងារដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយ​​ឥតគិតថ្លៃ​។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ​នឹងបន្តបេសកកម្មចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀតរបស់ខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូល​ដ្ឋានខេត្តក្រចេះបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាបាន​យកចិត្ត​ទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ។ ការផ្តល់សេវាព្យាបាល​ជំងឺដោយ​ឥ​តគិតថ្លៃនៅពេលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារ​ចំពោះសុខភាព​ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។

«សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធាន​ការ​ចាំបាច់​នានា​ដើម្បី​ដោះ​ស្រាយកង្វល់ទាំងនេះ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាល​ភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅក្រុងក្រចេះក្នុងឱកាសចូលរួមជាអធិបតីបើកកម្មវិធីផ្តល់សេវាប្រឹក្សានិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពី​គ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ តំណាងក្រុមគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត. ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រគល់កៅអីដកធ្មេញចល័តចំនួន ២គ្រឿងដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ការពិនិត្យព្យាបាលបានចាប់ផ្តើម​នៅ​វេលា​ម៉ោង៨: ៣០នាទ៏ រហូតដល់ម៉ោង១២:០០នាទី ក្រោមបរិយាកាសស្និទ្ធស្នាលនិងទិដ្ឋភាព​សកម្ម​សស្រាក់សស្រាំ ទទួលបានលទ្ធផលដូចតទៅ៖ ពិនិត្យព្យាបាលជំងឺទូទៅបាន.១៩៧នាក់ ស្រី១២៧នាក់ ពិនិត្យព្យាបាលជំងឺកុមារបាន ៧០នាក់ ស្រី ៣៦នាក់ ពិគ្រោះ​និងវះកាត់តូចបាន២១នាក់ ស្រី ៨នាក់ ពិនិត្យអេកូស្ត្រីផ្ទៃពោះ១១នាក់ ដកធ្មេញបាន ៦៥នាក់. ស្រី ៣៤នាក់ វាស់ភ្នែកចែកជូនវ៉ែនតាបាន ២០៣នាក់ ស្រី. ១២០នាក់។ សរុបរួម. ៥៦៧នាក់. ស្រី៣៣៦នាក់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះបានថ្លែង​អំណរគុណ​ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមហ៊ុនឱសថ ម្ចាស់បរិក្ខាពេទ្យដែលបាន​ចូលរួម​ឧបត្ថម្ភក្នុងសកម្មភាពមនុស្សធម៌នេះដើម្បីក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត​មានលទ្ធភាពពិនិត្យព្យាបាល។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួង​ព័ត៌មាន​រួមនឹងក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលដែលបានខិតខំប្រឹងប្រឹង​ប្រែង​ដើម្បីផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner