ខ្សែប្រយុទ្ធ Neymar នឹងមិនបានលេង Champions League រដូវកាលក្រោយ៣ប្រកួត
អត្ថបទដោយ៖
Kien Sereyvuth
ក្លិប PSG បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ចំពោះសេចក្ដីថ្លែងការពិន័យរបស់ UEFA អំឡុងពេលដែលកីឡាកររូបនេះ បានបង្ហាញសម្ដីមិនសមរម្យអំឡុង PSG ប្រកួតចាញ់ Man Utd កាលពីរដូវកាលមុន។
បណ្ដឹងឧទ្ធរណ៍របស់ Neymar ទល់នឹងការពិន័យមិនឲ្យលេងក្នុងពានរង្វាន់ Champions League បីប្រកួតនៅរដូវកាលក្រោយត្រូវបាន UEFA ច្រានចោលដែលនេះមានន័យថា រូបគេនៅតែមិនបានលេងក្នុងChampions League រដូវកាលក្រោយដល់ទៅបីប្រកួតដដែល។
ទោះបីជាមិនបានជោគជ័យឲ្យកីឡាកររូបនេះឈ្នះពាក្យបណ្ដឹងតបក៏ពិតមែន តែការខិតខំរបស់ PSG យ៉ាងហោចណាស់អាចកាត់បន្ថយឲ្យមកសល់ត្រឹម១ឬ២ប្រកួត តែគ្រប់យ៉ាងត្រូវបាន UEFA បដិសេធទាំងអស់។ ពេលនេះកីឡាករប្រេស៊ីលកំពុងមានតំណែងថា ត្រឡប់ទៅលេងនៅ Barcelona វិញហើយបើទៅមែននោះ ក្រុមអ្នកមានបុណ្យនឹងប្រឈមគ្មាន Neymar លេងក្នុងការប្រកួត Champions Leagueរបស់ខ្លួន៕ធ.ដ