អគាររដ្ឋសិង្ហបុរីលក់ថាមពលពន្លឺព្រះអាទិត្យ
បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft នឹងទិញថាមពលពន្លឺព្រះអាទិត្យ ដែលបង្កើតដោយបន្ទះសូឡា បំពាក់លើលំនៅដ្ឋានសាធារណៈ និងអគារដែលគ្រប់គ្រងដោយរដ្ឋាភិបាលសិង្ហបុរី ក្រោមគម្រោង SolarNova 8 របស់ក្រុមហ៊ុន EDP Renewables។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអេស្ប៉ាញមួយនេះបាននិយាយ កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Microsoft នឹងទិញ១០០ភាគរយ នៃថាមពលដែលនាំចេញទៅកាន់បណ្តាញអគ្គិសនី របស់គម្រោងដែលអាចផលិតបានរហូតដល់ ២០០មេហ្គាវ៉ាត់។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ មិនទាន់បានបង្ហាញពីតម្លៃ និងពេលវេលាជាក់លាក់ នៃការផ្គត់ផ្គង់ នៅឡើយទេ។
SolarNova គឺជាគម្រោងថាមពលព្រះអាទិត្យដ៏ធំបំផុត នៅក្នុងប្រទេសសិង្ហបុរី ហើយត្រូវបានផ្តល់លើកទឹកចិត្ត ដល់ដំណាក់កាលទី៨ បន្ទាប់ពីត្រូវបាន ត្រូវផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាល នៅក្នុងខែកុម្ភៈ។ កម្មវិធី SolarNova បើបូករួមទាំងដំណាក់កាលទី៨នេះ នឹងបង្កើតថាមពលសរុប ប្រហែល៤២០ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ឬ ប្រហែល៥ភាគរយ នៃការប្រើប្រាស់ថាមពលសរុប របស់ប្រទេសសិង្ហបុរី។
Microsoft បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយ ដើម្បីសម្រេចគោលដៅអាកាសធាតុ ប្រកបដោយដ៏មានមហិច្ឆតា លើការលុបបំបាត់ការបញ្ចេញកាបូន នៅចុងទសវត្សរ៍នេះ ខណៈដែលក្រុមហ៊ុនបានបង្កើន ការបញ្ចេញកាបូន ៣០ភាគរយ កាលពីឆ្នាំមុន ធៀបនឹងឆ្នាំ២០២០៕
ប្រភពពី Business Times ប្រែសម្រួល៖ សារ៉ាត