ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន
លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនៅទី បញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និងបន្តចុះត្រួតពិនិត្យ ភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន ដល់គោលដៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកថ្មដូន និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកតាមាន់ ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព, អាគារស្នាក់ការ ,សម្ភារៈមធ្យោយបាយ, ការថែរក្សាទុកដាក់សម្ភារ´ ប្រើប្រាស់អាវុធ គ្រាប់ និងណែនាំបំពេញបន្ថែមនូវការងារចាំបាច់មួយចំនួន ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើឱ្យកងម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដើរល្បាតឱ្យបានជាប្រចាំ ត្រូវមានកិច្ចសហការល្អប្រសើរជាមួយអង្គភាពយោធា ក៏ដូចជាកងកម្លាំងដែលនៅទល់មុខគ្នា បន្តខិតខំបំពេញទួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបង្កើនស្មារតីសាមគ្គីភាព ពិសេសណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ និងនាំយកនូវថវិកាចែកជូនដល់កម្លាំងដែលប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែន មួយចំនួនដើម្បីជាការលើកទឹកចិត្តផងដែរ ៕
ប្រភព ៖ ឧត្តរមានជ័យ